​បើក​ម៉ូតូ​ប៉ះ​រថយន្ត​ដួល រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​

​កណ្តាល: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈពេល​បើកបរ​ម៉ូតូ ប៉ះគ្នា​ជាមួយ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បណ្តាលឱ្យ​ដួល ស្របពេលនោះ មាន​រថយន្ត​ធុន​ធំ ហ៊ីយ៉ាន់ដាយ មួយគ្រឿង​ទៀត មកពី​ក្រោយ បាន​កិន​ជនរងគ្រោះ និង​ម៉ូតូ​តែម្តង ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៨ លើ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិតក្នុង​ភូមិ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

​ប៉ូលិស​មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ផុន ម៉ាញ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ បើក​ម៉ូតូ​ម៉ាក​ហុងដា គុប​សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ យ​-៩០៩៥ ភព​១ ។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 3D-2907​។ ក្រោយ​កើតហេតុ តៃកុង​រថយន្ត​បង្ក បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​តែ​រថយន្ត នៅ​កន្លែងកើតហេតុ ។​

​បើតាម​សាក្សី នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា និង​ថ្ងៃកើតហេតុ ខាងលើ គេ​បានឃើញ​ជនរងគ្រោះ បាន​បើក​ម៉ូតូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ មាន​ទិសដៅ​ពី​លិច ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ប៉ះ​ជាមួយ​រថយន្ត មួយគ្រឿង (​មិន​ស្គាល់​ម៉ាក​រត់​បាត់​) បណ្តាលឱ្យ​ម៉ូតូ ក៍ដួល​នៅ​កណ្ដាល​ទ្រូងផ្លូវ​។ ស្របពេល នោះ ក៍មាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2907  (​អ្នកបើកបរ​រត់​បាត់ )  ធ្វើដំណើរ​ពី​លិចទៅ​កើត ( ស្រប​ទិស​គ្នា​) ហើយ​បាន​ទៅ​កិន​ម៉ូតូ និង​អ្នកបើកបរ បណ្ដាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ ។​

​ប៉ូលិស​បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ​វាស់វែង ហើយ​សព សមត្ថកិច្ច​បានប្រគល់​ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ ចំណែក​រថយន្ត​និង​ម៉ូតូ បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​មុខកំពូល ដើម្បី​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕V/S

​បើក​ម៉ូតូ​ប៉ះ​រថយន្ត​ដួល រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​

​បើក​ម៉ូតូ​ប៉ះ​រថយន្ត​ដួល រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​

​បើក​ម៉ូតូ​ប៉ះ​រថយន្ត​ដួល រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​

​បើក​ម៉ូតូ​ប៉ះ​រថយន្ត​ដួល រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​

​បើក​ម៉ូតូ​ប៉ះ​រថយន្ត​ដួល រថយន្ត​មកពី​ក្រោយ កិន​ស្លាប់​