ឆ្នាំ​២០១៥​នៅ​រាជធានី​ភ្នំពេញ​មាន​បាតុកម្ម និង​ការតវ៉ា​នានា​ចំនួន​៤៤៣​លើក

ភ្នំពេញ: នៅ​រាជធានី​ភ្នំពេញ សំរាប់​រយៈពេល​មួយឆ្នាំ គិត​ចាប់ពី​ថ្ងៃទី ១ មករា ដល់ ៣១​ធ្នូ ឆ្នាំ​២០១៥​កន្លងមកនេះ មាន​បាតុកម្ម ឬ​ការតវ៉ា​នានា​ចំនួន​៤៤៣​លើក ចំនួន​នេះ​កើនឡើង​ម្តង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៤​កន្លងទៅ ។​

​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​អាន​ដោយ​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៨​មករា​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ ស្ថិតក្នុង​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។​
     

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​បាតុកម្ម ឬ​ការតវ៉ា​នានា​ដែលមាន​ចំនួន​៤៤៣​លើក​នេះ មានការ​តវ៉ា​របស់​ក​ម្មករ​តាម​រោងចក្រ​មាន​ចំនួន​២២២​លើក លើ​២៤៤​លើក អង្គការ​សង្គម​ស៊ីវិល សហព័ន្ធ សហជីព សមាគម​នានា​ចំនួន​៤៤​លើក លើ​៤៤​លើក ការតវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​១១០​លើក​លើ​៨៧​លើក និង​គណបក្សនយោបាយ​មាន​ចំនួន​៦៧​លើក លើ​៤៧​លើក​។​

​របាយ​ការ​ដដែល​បាន​បញ្ជាក់ថា ទាក់ទិន្ន​ទៅនឹង​បាតុកម្ម ឬ​ការតវ៉ា​នានា​នោះ ភាគច្រើន​ជាការ​សម្តែង​ឆន្ទៈ និង​ទាមទារ​បញ្ហា​ជម្លោះដីធ្លី  សិទ្ធិ​លំនៅដ្ឋាន បញ្ឈប់​ការចាប់ខ្លួន​សកម្មជន​ដីធ្លី បញ្ហា​ព្រំដែន សុំ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ ការគោរព​សិទ្ធិមនុស្ស និង​ការអនុវត្តន៍​ច្បាប់​ស្តីពី​ការងារ​ជាដើម ៕​

ឆ្នាំ​២០១៥​នៅ​រាជធានី​ភ្នំពេញ​មាន​បាតុកម្ម និង​ការតវ៉ា​នានា​ចំនួន​៤៤៣​លើក

ឆ្នាំ​២០១៥​នៅ​រាជធានី​ភ្នំពេញ​មាន​បាតុកម្ម និង​ការតវ៉ា​នានា​ចំនួន​៤៤៣​លើក