គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​៥៦៣​លាន​ដុល្លារ​ជួយសង្គ្រោះ​ជីវិត​កុមារ​

​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា បាន​ចំណាយ​ថវិកា​អស់​ចំនួន​៥៦៣​លាន​ដុល្លារ​ហើយ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ពោលគឺ​រយៈពេល​២៤​ឆ្នាំ​មកហើយ​។ តួលេខ​ចំណាយ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​វេជ្ជ​បណ្ឌិត Beat Richner(​បេ​អាត រី​ច្នឺ​) ប្រធាន និង​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​បើតាម លោក បេ​អាត រី​ច្នឺ ក្នុងចំណោម​ថវិកា​ទាំង​៥៦៣​លាន​ដុល្លារ​នោះ ៨៦,៤​ភាគរយ គឺជា​វិភាគទាន​សប្បុរសជន​ដែល​ភាគច្រើន​មកពី​ប្រជាជន​រស់នៅក្នុង​ប្រទេស​ស្វី​ស ៤,៧​ភាគរយ បានមកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨,៩​ភាគរយ​បានមកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ស្វី​ស​។

«​ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ​មាន​កុមារ​ឈឺ​ចំនួន​១៤,៨៣៧,១៥៥​នាក់ ដែល​បានទទួល​ការពិនិត្យ ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ដែលមាន​ជំងឺ និង​របួសធ្ងន់ៗ មាន​ចំនួន​១,៥១៦,៤៧១​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​បានជា​សះស្បើយ​នៅ មន្ទីរពេទ្យ​គន្ធបុប្ផា​។ ៨០​ភាគរយ​នៃ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនោះ នឹង​គ្មាន​សំណាងល្អ​ឡើយ​ប្រសិនបើ​មិនបាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេនោះ​។ សម្រាប់​ផ្នែក​សម្ភព​វិញ មាន​ស្ត្រី​ចំនួន​១៩២,៨៩៧​នាក់មក​សម្រាលកូន និង​មានការ​ពិនិត្យ តាមដាន​ផ្ទៃពោះ​ចំនួន ១,៣៩០,៣២៣​ដង នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​សម្ភព​» ។ នេះ​បើ​ផ្អែកលើ​របាយការណ៍​ដដែល​។​

​សូមបញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា ចំនួន​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​