​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

និយាយ​ពី​កំពូល​រថយន្ត​ អ្នក​ប្រហែល​ជា​ស្រមៃ​ដល់​​ប្រភេទ​រថយន្ត​ដែល​មាន​ល្បឿន​លឿន​ហើយ​ស៊ី​សាំង​ច្រើន​​ តែ​ពេល​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បញ្ចេញ​នូវ​ប្រភេទ​កំពូល​រថយន្ត​របស់​ពួក​គេ​ ​ដែល​ប្រើ​អ៊ីដ្រូហ្សែន​មក​ជំនួស​ប្រេង​សាំង​ ហើយ​ល្បឿន​របស់​ពួក​វា​គឺ​មិន​ចាញ់​ល្បឿន​នៃ​រថយន្ត​ដែល​ប្រើ​សាំង​នោះ​ទេ​។​ ចង់​ដឹង​ថា​ពួក​វា​មាន​រូបរាង​ក៏​ដូចជា​អ្វី​ពិសេស​ខ្លះ​តោះ​ទៅ​មើល​ទាំង​អស់​គ្នា៖

Toyota Mirai

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

ជា​មួយ​ម៉ាស៊ីន​ដែល​ដើរ​ដោយ​អ៊ីដ្រូហ្សែន​ Toyota ​បាន​ចំណាយ​ពេល​ជាង​ ​២០ឆ្នាំ​មក​ហើយ​ក្នុង​ការ​ស្រាវជ្រាវ ហើយ​ពួក​គេ​បាន​សម្រេច​នូវ​គម្រោង​មួយ​នេះ​ដែល​បង្កើត​បាន​នូវ​ម៉ូដែល​ដំបូង​មាន​ឈ្មោះ​ថា​ Mirai ។ រថយន្ត​ប្រភេទ​នេះ​អាច​បើក​បរ​បាន​ចម្ងាយ​ផ្លូវ​ ៥០០គីឡូម៉ែត្រ សម្រាប់​ពេល​មាន​ថាមពល​ពេញ​ ហើយ​ Mirai អាច​បើក​បរ​បាន​ក្នុង​ល្បឿន​ ១៧៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផង​ដែរ​។

Honda Clarity

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

អាច​បើក​បរ​បាន​ចម្ងាយ​ផ្លូវ​ ៦៤០គីឡូម៉ែត្រ សម្រាប់​ពេល​មាន​ថាមពល​ពេញ ​ហើយ​វា​មាន​តម្លៃ​ប្រមាណ​ ៦០០០០ដុល្លារ ​(តម្លៃ​បរទេស)​។​

Lexus LF-FC

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

រថយន្ត​ប្រភេទ​នេះ​អាច​នឹង​មាន​វត្តមាន​លើ​ទី​ផ្សា​នា​ឆ្នាំ​២០២០​ខាង​មុខ​ ហើយ​ចំពោះ​ចំណុច​លម្អិត​នៃ​​​​​​​​​​​​​​​​​​រថយន្ត​នេះ​មាន​លក្ខណៈ​យ៉ាង​ណា​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ចេញ​នោះ​ទេ​។​

Audi h-tron quattro

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

 ​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

​កំពូល​រថយន្ត​ដែល​មិន​ប្រើ​សាំង ​តែ​សមត្ថភាព​មិន​ធម្មតា​

អាច​មាន​សមត្ថភាព​អាច​បើក​បរ​ក្នុង​ចម្ងាយ​ផ្លូវ​ ៥៩៨គីឡូម៉ែត្រ សម្រាប់​ពេល​មាន​អ៊ីដ្រូហ្សែន​ពេញ​។​ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ Audi h-tron quattro ​អាច​មាន​សន្ទុះ​ពី​ ០ ដល់ ១០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ចំណាយ​ពេល​មិន​លើស​ពី​ ៧,១ វិនាទី​ទេ​៕

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ techinsider