ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រុមហ៊ុន Google បាន​បញ្ចេញ​ស្ថិតិ​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី Vulnerability Reward Program ប្រចាំឆ្នាំ ២០១៥ ។ ក្រុមហ៊ុន​ឱ្យ​ដឹង​ថា ខ្លួន​ធ្លាប់​បង់​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​ជាង​២​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

កម្មវិធី​នេះ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១០ ហើយ​ក្រុមហ៊ុន​បាន​ចំណាយ​សរុប​ប្រមាណ​៦​លាន​ដុល្លារ ហើយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ កាលពី​ខែមិថុនា​ប្រព័ន្ធ​ប្រតិ​បត្តិការ Android បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​បាន​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៥ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ត្រូវ​គេ​បង់​ជាង​២០០.០០០​ដុល្លារ សម្រាប់​ការ​ស្វែងរក​ភាព​ងាយ​រង​គ្រោះ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ  OS ។ នេះ​គឺ​រួម​បញ្ចូល​ទាំង​ការ​ទូទាត់​ច្រើន​ជាងគេ​តែ​មួយ​គត់​ស្ថិត​ក្នុង​ទំហំ ៣៧.៥០០​ដុល្លារ ទៅ​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​ប្រព័ន្ធ Android៕