ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ហ៊ី​ម ណា​វី ជា​គ្រូទាយ​មានឈ្មោះ​ល្បី​នៅ​តំបន់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ។ គាត់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន​មាន​ទាំង​មន្ត្រីរាជការ អ្នកជំនួញ​តូច​ធំ រហូត​ដល់​បុគ្គល​ល្បីឈ្មោះ ។ ជា​ពិសេស​អំឡុង​ពេល​នេះ​អ្នកគ្រូ​ហ៊ី​ម ណា​វី មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​ព្យាបាល​ជំងឺ​ដោយ​មាន​អ្នក​ទៅ​ព្យាបាល​ច្រើន​ជា​បន្តបន្ទាប់ ។

អ្នកគ្រូ​ហ៊ី​ម ណា​វី ចេះ​ព្យាបាល​ក្រពះ ថ្លើម​ពោះវៀន​ជាដើម ដោយ​អ្នកជំងឺ​ខ្លះ​អស់សង្ឃឹម​ជាមួយ​គ្រូពេទ្យ​ក៏​ងាក​ទៅ​ព្យាបាល​ជាមួយ​អ្នកគ្រូ ក្រោយ​ទទួល​ដំណឹង ត​ៗ​គ្នា ព្រមទាំង​ចំណាយ​ការ​ព្យាបាល​តាម​ការ​ពិនិត្យ​ជាក់ស្តែង ។

ក្នុង​បន្ទប់​តូច​មួយ​របស់​អ្នកគ្រូ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​គ្រឿង​រណ្តាប់​ពេញ មាន​ទឹកអប់ ប្រេងម្សៅ និង​របស់​តុបតែង​កាយ​ជា​ច្រើន​ទៀត​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ទទួល​បានការ​ពេញចិត្ត​ពី​អ្នកគាំទ្រ ឬ​អ្នក​ដែល​ត្រូវការ​សម្រេច​បំណងប្រាថ្នា​ក្នុង​ពេល​កំពុង​ជួប​បញ្ហា ផ្សេង​ៗ​។ ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន អ្នកគ្រូ​ហុ​ី​ម ណា​វី ស្ទើរតែ​រក​ពេល​សម្រាក​មិន​បាន ព្រោះ​ភ្ញៀវ​ទៅ​បន្តបន្ទាប់​គ្នា​ដើម្បី​ស្រាយ​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ ។

អ្នកគ្រូ​ខ្មែរ​អ៊ិ​ស្លា​ម ស្ថិត​នៅ​ច្រាំង​ចំរេះ​រូប​នេះ​ត្រូវ​អតិថិជន​ឱ្យ​តម្លៃ​ថា មានគុណ​ធម៌ ព្រោះ​អ្នកគ្រូ​ពូកែ​ខាង​មើលជំងឺ​ផង ពូកែ​ខាង​ធ្វើ​ស្នេហ៍មុខ តែ​មិន​ធ្វើ​ខុស​តម្រា​ឡើយ​ពាក់ព័ន្ធ​នឹង​ការ​លួច​ដាក់ស្នេហ៍​ឲ្យ​ប្តី​ទៅ​មាន​ស្រី ឬ​មាន​ប្រពន្ធចុង បណ្តាល​ឲ្យ​ភរិយា​ដើម​ខូចចិត្ត អស់សង្ឃឹម​ព្រាត់ប្រាស គឺ​មិន​ទទួល​ជា​ដាច់ខាត ។ ប្រការ​បែប​នេះ គឺ​អ្នកគ្រូ​ប្រកាន់​ជំហរ​ធ្វើបុណ្យ សាង​កុសល​សុំ​ឲ្យ​តែ​ទទួល​បាន​សេចក្តីសុខ ព្រោះ​រាល់ថ្ងៃ​អ្នកគ្រូ​ចិញ្ចឹម ក្មេង​ៗ​ក្រីក្រ​កំព្រា​ជា​ច្រើន​នាក់ ប្រៀប​ដូច​ជា​សង្គ្រោះ​មនុស្ស​ឲ្យ​មាន​អនាគត​ផុត​ពី​ទុក្ខវេទនា ។

អ្នកគ្រូ​ហ៊ី​ម ណា​វី បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ភាគច្រើន​អ្នកគ្រូ​ទទួល​ជោគជ័យ​លើ​ផ្នែក​ជំងឺថ្លើម​ក្រពះ ពោះវៀន ពិសេស​ផ្នែក​ជំងឺថ្លើម គឺ​សម្រុក​ទៅ​ព្យាបាល​ច្រើន​ណាស់​។ ឈាន​ចូល​ដល់​ដើមឆ្នាំ​២០១៦​នេះ គឺ​មាន​អ្នក​ទៅ​ព្យាបាល​ជំងឺថ្លើម​ច្រើន ហើយ​ខ្លះ​ព្យាបាល​ជំងឺ​ឫសដូងបាត​ជាដើម ។ អ្នកជំងឺ​ខ្លះ​ពោះធំ ហើយ​ដឹង​ថា​ក្រិន​ថ្លើម បាន​ទៅ​ឱ្យ​អ្នកគ្រូ​ណា​វី​ព្យាបាល ព្រោះ​មាន​ថ្នាំ​ស្អំ ថ្នាំ​ទទួលទាន ។ ចំពោះ​កម្រិត​ធ្ងន់​នៃ​ជំងឺថ្លើម គឺ​ត្រូវ​ព្យាបាល​រយៈពេល​៣​ខែ ប៉ុន្តែ​បើ​អនុវត្ត​ល្អ​នោះ​ត្រឹម​កន្លះ​ខែ ឬ​១​ខែ អាច​ឃើញ​លទ្ធផល​ប្រសើរ​ច្រើន ដោយ​ពោះធំ​នោះ​នឹង​ស្រក​ទៅ​វិញ ។ រយៈពេល​បី​ខែ​ត្រូវ​តមចំណី​ណា​ដែល​មិន​ត្រូវ​ហូប​ដូច​ជា​ទឹកដោះគោឆៅ ជាតិ​ប្រេង និង​តម​សាច់ ។

អ្នកគ្រូ​ណា​វី​មើល​អាការ​ជំងឺ​ទាំង​អស់នោះ​តាំងពី​ជំនាន់​ដូរ​យក​អង្ករ​មក​ម្ល៉េះ ហើយ​ទទួល​ជោគជ័យ​មានការ​កើនឡើង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព រួម​ទាំង​ការ​ទស្សន៍​ទាយ ល្បី​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ការ​មើលជំងឺ​នេះ គឺ​ប្រើ​ថ្នាំ​ម្យ៉ាង​យក​ពី​តំបន់​ភ្នំ ហើយ​អ្នកគ្រូ​ណា​វី​មិន​ប្រឆាំង​ការ​ព្យាបាល​របស់​គ្រូពេទ្យ បែប​វិទ្យាសាស្ត្រ​ទេ ។ បើ​ជឿ​លើ​បែប​វិទ្យា​សាស្ត្រ​អាច​បន្ត​ព្យាបាល​បាន គឺ​មិន​បង្ខំ​ទេ​។  

ជា​ទូទៅ​អ្នកគ្រូ​ណា​វី ជា​អ្នក​ព្យាបាល​ក្រោយ​ពី​អ្នកជំងឺ​មិនជា​ស្បើយ​នៅ​កន្លែង​ផ្សេង ម្យ៉ាង​អ្នកជា មុន​ៗ​ផ្សាយ ត​ៗ​គ្នា ។ ទោះជា​យ៉ាងណា​ក្តី អ្នកគ្រូ​ណា​វី​ទុក​ឱកាស​ឱ្យ​ព្យា​បាល​ជាមួយ​គ្រូពេទ្យ​បែប​ទំនើប​សិន ហើយ​ប្រសិនបើ​អស់ជម្រើស​ចាំ​ទៅ​រក​គាត់ ។ មួយ​រយៈ​កន្លង​មកនេះ​អ្នកជំងឺ​ច្រើន​ពី​បណ្តា​ខេត្ត​-​រាជធានី​ទៅ​ព្យាបាល​ជាមួយ​អ្នកគ្រូ​ហ៊ីម ណា​វី ។ អតិថិជន​អាច​ទាក់ទង​ទៅ​អ្នកគ្រូ​ហ៊ី​ម ណា​វី តាម​ទូរស័ព្ទ​លេខ ០១២ ៦៥៩ ០១៧ ឬ​ទីតាំង​នៅ​ទល់មុខ​មណ្ឌល​សុខភាព​ច្រាំង​ចំរេះ ៕