ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​លាក់​ដាវ​​សាមូរ៉ៃ​១​ដើម​ក្នុង​ម៉ូតូ​ ​ត្រូវ​ប៉ូ​លិ​ស​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នាំ​យក​ទៅ​ប៉ុ​ស្ពិ៍​ទឹកថ្លា​ ដើម្បី​សួរនាំ​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១​ ​ខែមករា​ ឆ្នាំ​២០១៦​ ​នៅ​ត្រង់​ចំណុច​ស្តុ​បណត​ប្រី​ដ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ ។​

​​​ក្រុម​​អ្នកលេង​ដាវ​សាមូ​រ៉ៃ​ទាំង​៣​នាក់​​នេះ មាន​ ១-​ឈ្មោះ ​ខៀវ សោ​ភ័​ណ្ឌ អាយុ​២៥​ឆ្នាំ​ ២-​​ឈ្មោះ ខាន់ វ​ណ្ណា​​ អាយុ​១៩​ឆ្នាំ ​ទាំង​២​នាក់​ ​​ជា​កម្មក​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​បឹង​ធំ​ ឃុំ​បឹង​ធំ ស្រុក​អង្ករ​ស្នួល ​ខេត្តកំពង់ស្ពឺ​ ​និង​៣-ឈ្មោះ ​តា​ល់ បញ្ញា​ អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ម្តុំ​វត្ត​ទួល​ស្លែង ខណ្ឌដង្កោរ​ ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ មុខ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣នាក់​ខាងលើ​នេះ​ ​ខណៈកម្លាំង​អន្តរាគមន៍​​ជិះ​ម៉ូតូ​ល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​​​តាម​បណ្ដោយ​ផ្លូវ​លេខ២០០៤​ ​ទិស​​ដៅ​ពី​លិចទៅ​កើត​ ​ស្រាប់​រតែ​ឃើញ​ជន​​៣នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​MSX​ ​ពណ៌​ស ​អត់​ស្លាក​លេខ​ ​​​ក៏​ហៅ​​ឱ្យ​​ឈប់​ ​​និង​ឆែកឆេរ​ក៏​ឃើញ​មាន​លាក់​ដាវ​​សាមូរ៉ៃ​១​ដើម​ក្នុង​​ម៉ូតូ ​​ហើយ​ក៏​​ឃាត់ខ្លួន​យុវជន​ទាំង​៣​នាក់​​នោះ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ ដើម្បី​​សួរ​នាំ និង​​ស្រាវជ្រាវ​បន្ត​ ៕