ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្តាល ​៖ ផ្ទះអាជីវករលក់គ្រឿងទេស​មួយកន្លែងបានត្រូវក្រុមចោរ៣នាក់​ប្រដាប់ដោយអាវុធវែងខ្លី២ដើម​ ឆ្មក់ចូលភ្ជង់សំឡុត​បាញ់សម្លាប់ម្ចាស់ផ្ទះ​ រួចធ្វើសកម្មភាព​ប្រមូល​យកលុយ ​​និងគ្រឿងអលង្ការចិញ្ចៀនពេជ្រ​ ខ្សែ.កនិង​ខ្សែដៃសរុបអស់ជាង១ម៉ឺនដុល្លារ ។

ហេតុការណ៍នេះ​បានកើតឡើងកាលពីម៉ោងជាង៨យប់ថ្ងៃទី៣១ ​មករា ២០១៦​ នៅក្នុងភូមិតាគោក ឃុំឈ្វំាង ​ស្រុកពញាឮ ។​ បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា ​ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ​ព្រីង ស៊ឹម ​ភេទស្រី អាយុ៤៥ឆ្នាំ​ និងស្រ្តីម្នាក់ទៀតឈ្មោះ​ តេង វ៉ាន់ អាយុ២៥ឆ្នាំ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕