ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ កុម្ភៈ ២០១៦ នេះ ស្ថិត​នៅ​មុខ​ស្នាក់​​ការ​ធនាគារពិភពលោក ​តាម​បណ្តោយ​ផ្លូវ​ន​រោម​ត្តម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​​បឹង​កក់ ដែល​ដឹកនាំ​ដោយ​អ្នកស្រី យ៉ោ​ម បុប្ផា ប្រមាណ​៣០​នាក់ នាំ​គ្នា​ឈរ​កាន់​បដា​ស្រែក​តវ៉ា​ទាមទារ សុំ​ឱ្យ​ខាង​ធនាគារ​ពិភព​លោក ត្រូវ​តែ​ទទួលខុសត្រូវ​លើ​ការ​រំលោភសិទ្ធិ​មនុស្ស ។

ការ​ទាមទារ​នោះ គិត​ត្រឹម​វេលា​ម៉ោង​០៩ និង​១០​នាទី គេ​ឃើញ​សកម្មជន​ទាំងនោះ​បាន​យក​ពងមាន់ ពង​ទា គប់​ចូល​ទៅ​ក្នុង​ធនា​គារ​ពិភពលោក​ផង​ដែរ ខណៈ​ដែល​គេ​មិនឃើញ​មាន​តំណាង​ណា​ម្នាក់​ចុះ​មក​ដោះស្រាយ​នោះ​ទេ ។