វាយប្រហារអត្តឃាត ៤លើកនៅនីហ្សេរីយ៉ា អ្នកស្លាប់យ៉ាងហោចណាស់ ៦៩នាក់

អាប៊ូចា៖ យោងតាមតួលេខនៅកន្លែងដាក់សាកសពបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៦៩នាក់ស្លាប់ក្រោយពីមានការវាយប្រហារ យ៉ាងសាហាវកើតឡើងជាបន្ដបន្ទាប់ នៅសហគមន៍មួយជិតរដ្ឋធានីម៉ាយឌូហ្គូរី តំបន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះដោយលើកឡើងសម្ដីរដ្ឋមន្រ្តី ប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់នៃមន្ទីរពេទ្យរដ្ឋប៊ឺណូ បន្ដទៀតថា ក្រៅពីអ្នកស្លាប់ទាំង ៦៩នាក់នោះ នៅមានមនុស្សចំនួន ៥៥នាក់ផ្សេងទៀតត្រូវបានមន្ទីរពេទ្យរាយការណ៍មកថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយពីការវាយប្រហារអត្តឃាតមួយ កាលពីថ្ងៃសៅរិ៍សប្ដាហ៍មុននេះ។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារដ៏ព្រៃផ្សៃនេះ ត្រូវបានគេស្គាល់ថាជាកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ដែលបានចាប់ផ្ដើមបើកការវាយប្រហារ តាំងពីថ្ងៃពុធសប្ដាហ៍មុនមក បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ១៣នាក់ របួស ជិត៣០នាក់ ហើយការវាយឆ្មក់ក្រោយមក បានបន្សល់ទុកអ្នកស្លាប់ចំនួន ១៨នាក់ និងរបួសជាច្រើននាក់ទៀត៕

វាយប្រហារអត្តឃាត ៤លើកនៅនីហ្សេរីយ៉ា អ្នកស្លាប់យ៉ាងហោចណាស់ ៦៩នាក់