សន្តិសុខសណ្ឋាគារ Hotel & serviced apartment បើករថយន្តបុកសម្លាប់ ក្មេងប្រុសម្នាក់ កំពុងអង្គុយលេងក្នុងផ្ទះ

ភ្នំពេញ : ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ ត្រូវបានស្លាប់ទាំង ព្រលឹម ខណ:សន្តិសុខយាមសណ្ឋាគារ២៨៨ (Hotel & serviced apartment) បើករថយន្តបុកចូលផ្ទះ ហើយជ្រុលទៅបុក ខណ:ក្មេងប្រុសរងគ្រោះ កំពុងអង្គុយលេងក្នុងផ្ទះ ហើយត្រូវក្រុមគ្រួសារដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែអកុសលក្មេងប្រុស ត្រូវបានស្លាប់បាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍ដ៏សោកសៅនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៦៩ ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះ ឈ្មោះ ជីន ឡុង អាយុ ៣ឆ្នាំ ស្នាក់នៅជាមួយជីដូននៅផ្ទះកើតហេតុ ។ ចំណែកជនបង្កគ្រោះថ្នាក់ដល់ អាយុជីវិតនេះបើករថយន្តម៉ាក កាមរីហាយប្រ៊ីដពណ៌ស ត្រូវបានក្រុមគ្រួសារក្មេងប្រុសរងគ្រោះ ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចភ្លាមៗផងដែរ ។

សេចក្តីរាយការណ៍នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ ជនបង្កជាសន្តិសុខសណ្ឋាគារ២៨៨ បានបើករថយន្តថយចេញពី សណ្ឋាគារ Hotel & serviced apartment ក្នុងបំណងយករថយន្តទៅចតនៅខាងក្រៅអគារ ខណ:បើកចេញមកដល់ខាងក្រៅហើយ អ្នកបើកបរត្រូវ បើករកកន្លែងចត  ស្រាប់តែរថយន្តស្ទុះបុកចូល ផ្ទះលេខ២៨៨ ជ្រុលទៅបុក រថយន្តលុច្សស៊ីស RX300 ចតក្នុងផ្ទះ ហើយរថយន្តនៅមិនអស់ល្បឿន ក៏ជ្រុលចូលដល់ក្នុងផ្ទះ បុកក្មេងប្រុសម្នាក់ផ្ទុបនឹងជញ្ជាំង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានជីដូនដឹកយកទៅពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែអកុសល ក្មេងរងគ្រោះ បានស្លាប់បាត់បង់អាយុជីវិត នៅតាមផ្លូវ គួរអោយសង្វេគជាទីបំផុត ។

សូមបញ្ជាក់ថា ផ្ទះរងគ្រោះ និង Hotel & serviced apartment នៅជាប់របង នឹងគ្នា តាមផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដើម្បីយកជនបង្កគ្រោះថ្នាក់ ចរាចរ ទៅចាត់ការតាមនីតិវិធីច្បាប់ ។