​ដើម​បន់​សៃ​អ​ណ្តែ​កលើ​អាកាស​ជំនាន់​ថ្មី​

Doliprane TVC

​ដើម​បន់​សៃ (Bonsai) គឺជា​ប្រភេទ​ដើមឈើ​តូច​ម្យ៉ាង​ដែល​គេ​បាន​បន្សាំ ដាំ​ក្នុង​ថូ​តូចៗ​សម្រាប់​លំអរ ។ ថ្មីៗ​នេះ​ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន​បាន​ផលិត​ដើម​បន់​សៃ​នេះ ដោយ​ច្នៃ​វា​ដាំ និង ប​ណ្តែ​កលើ​អាកាស លើ​ថូ​តូចៗ​ទាំងនោះ (Air Bonsai) ។

​ដើម​បន់​សៃ​អ​ណ្តែ​កលើ​អាកាស​ជំនាន់​ថ្មី​

ពិត​ហើយ​វា​នឹង​ធ្វើអោយ​អ្នក​ឆ្ងល់​មិន​ខាន​ថា​ហេតុអ្វី​បានជា​វា​អណ្តែត​ដូច្នេះ ។ អ្វី​ពិសេស​វា​ក៏​អាចធ្វើ​ចលនា​បង្វិល​ដោយ​ខ្លួនឯង​ផងដែរ ។ វិធី​នេះ​គេ​បាន​ប្រើ​វា​ដោយ​ប្រព័ន្ធ​មេកានិច​ពិសេស​បំពាក់​ក្នុងនោះ ។ វា​មាន​ដែន​ម៉ាញ៉េ​ទិច ប​ញ្ជ្រា​ស​គ្នា ដែល​អាចធ្វើអោយ​រុក្ខជាតិ​អណ្តែត​លើ​អាកា​សបាន ។

​ដើម​បន់​សៃ​អ​ណ្តែ​កលើ​អាកាស​ជំនាន់​ថ្មី​

​ក្រុមហ៊ុន​បានចាប់ផ្តើម​ប្រមូល​ថវិកា​ផលិត​តាម Kickstarter ក្នុងតម្លៃ​ចាប់ផ្តើម​តែ ១ ដុល្លារ​ទៅ ១ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ តែ​គេ​បាន​ប្រមូល​ថវិកា​គ្រាំទ្រ​បាន​រហូតដល់​ទៅ ៤០ ដុល្លារ​ឯណោះ​តែ​ក្នុង​រយៈពេល ៣៣ ថ្ងៃ​ប៉ុណ្ណោះ ។ ​បន់​សៃ​អណ្តែត​លើ​អាកាស​នេះ​នឹង​ចាប់ផ្តើម​មាន​លក់​នៅលើ​ទីផ្សារ​ក្នុង​ខែសីហា​ឆ្នាំ ២០១៦​ នេះ ។