កំហុស​ពី​ការសម្អាត​ផ្ទៃមុខ​

Doliprane TVC

កំហុស​ទី ១ ៖ ក្នុង​មួយថ្ងៃ​លាងមុខ​លើសពី ៣ ដង​

​មនុស្ស​មួយចំនួនធំ​យល់ឃើញថា​ការ​លុប​លាងមុខ​ច្រើនដង​មុខ​កាន់តែ​ស្អាត ប៉ុន្តែ​ការ​លុបលាងមុខ​ច្រើនដង​អាច​បំផ្លាញ​ដល់​ការបញ្ចេញ​ក្រពេញ​ខ្លាញ់​ដែល​ស្ថិតនៅលើ​ស្រទាប់​ស្បែក ហើយ​បើទោះជា​ស្បែក​មាន​ខ្លាញ់​ច្រើនក្តី​ក៏​មិនត្រូវ​លុបលាង​មុខ​ក្នុង ១ ថ្ងៃ លើសពី ៣ ដង​ដែរ ព្រោះ​កាលបើ​លាង​សម្អាត​ជ្រុល​ពេក​គឺ​ងាយ​នឹង​បំផ្លាញ​ដល់​ស្រទាប់​ស្តើង​នៅលើ​ស្បែក ហើយស្បែក​អាច​បញ្ចេញ​ជាតិ​ខ្លាញ់​កាន់តែច្រើន ដូច្នេះ​ផ្ទៃមុខ​រឹត​តែមាន​ខ្លាញ់​ច្រើន ។

កំហុស​ពី​ការសម្អាត​ផ្ទៃមុខ​

កំហុស​ទី ២ ៖ ប្រើ​ហ្វូ​ម​លាងមុខ​គ្រាប់​ល្អិតៗ​ញឹកញាប់​

​ស្ត្រី​វ័យក្មេង​មួយចំនួន​រៀងរាល់ថ្ងៃ​នៅពេល​លុបលាង​សម្អាតមុខ​ម្តងៗ​តែងតែ​ជ្រើស​យក​ប្រភេទ​ផលិតផល​សម្អាត​មុខ​ដែលមាន គ្រាប់​ល្អិតៗ ហើយ​ពេល​ត្រដុស​ចុះឡើង​ខ្លាំងៗ​អាច​រំញោច​ដល់​ស្រ ទាប់​ស្បែក​ដែល​បង្កឱ្យមាន​ការបំផ្លាញ​ដល់​កោសិកា​ស្រទាប់​ស្បែក ដូច្នេះវា​អាចធ្វើឱ្យ​ស្បែក​មុខ​កាន់តែ​ក្រាស់ ។

កំហុស​ពី​ការសម្អាត​ផ្ទៃមុខ​

​កំហុស​ទី ៣ ៖ គ្មាន​ការតុបតែង​មុខ​ក៏ត្រូវ​ប្រើ​ហ្វូ​ម​លាងមុខ​ដែរ
​ការសម្អាត​មុខ​ម្តងៗ​ត្រូវតែ​ប្រើ​ហ្វូ​ម​សម្អាត​ជានិច្ចដែល​មើលទៅ​ហាក់ដូច​ជាមាន​ទម្លាប់​ល្អ​ក្នុង​ការសម្អាត​យ៉ាង​ហ្មត់ចត់ ។ ប៉ុន្តែ​តាមពិតទៅ​មិនមែន​ដូច្នេះ​ទេដើម្បី​កាត់បន្ថយ​ភាព​រំ​ញាច​ដែល​មិនចាំបាច់​ដល់​ស្បែក​នោះ​គឺ​ហ្វូ​មសម្អាត​មុខ​អាច​ប្រើ​ក្នុងពេលដែល​ផាត់មុខ​ក្រាស់​បន្តិច​ទើប​ជាការ​ល្អប្រសើរ ហើយ​ប្រសិនបើ​រាល់ថ្ងៃ​ត្រូវ​ប្រើ​នោះ ក៏​គួរតែ​ជ្រើសរើស​រក​ហ្វូ​ម​សម្អាត​មុខ​ណា​ដែល​ត្រូវ​ទៅនឹង​សភាព​ស្បែក ។ បន្ទាប់មក​ត្រូវ​ប្រើ​ផលិតផល​លាង​សម្អាត​មុខ​ម្តងទៀត ។

កំហុស​ពី​ការសម្អាត​ផ្ទៃមុខ​

​កំហុស​ទី ៤ ៖ ប្រើ​ហ្វូ​ម​លាងមុខ​កម្រិត​ខ្លាំង​

​នៅពេល​ជ្រើសរើស​ផលិតផល​លាង​សម្អាត​មុខ​នោះ​គួរ​ជ្រើសរើស​រក​ផលិតផល​ណា​ដែលមាន​កម្រិត​មធ្យម ហើយ ប្រសិនបើ​លាងជម្រះ​ជាតិ​ខ្លាញ់​ហួសប្រមាណ​អាចធ្វើឱ្យ​ស្បែក​ស្ងួត និង មានប្រតិកម្ម ។ ដូច្នេះ​នៅពេល​មុខ​ឡើង​ក្រហម របកស្បែក​គឺ​បណ្តាលមកពី​ការប្រើ​ហ្វូ​ម​លាងមុខ​ដែល​លើស​កម្រិត ។ ដូច្នេះ​ត្រូវ​ឆាប់​ប្តូរ​មក​ប្រើ​ផលិតផល​ហ្វូ​ម​លាង មុខ​ដែលមាន​កម្រិត​ខ្សោយ​វិញ ។

កំហុស​ពី​ការសម្អាត​ផ្ទៃមុខ​

​វិធី​បញ្ចៀស​កំហុស​ការ​លាងមុខ​
១-​សម្អាត​មុខ + ម៉ាស្សា + មាន​ប្រសិទ្ធភាព​ខ្ពស់​
​មនុស្ស​មួយចំនួនធំ​យល់ឃើញថា ពេល​សម្អាត​មុខ​គឺជា​ការជម្រះ​ក្អែល​សាមញ្ញ​ប៉ុណ្ណោះ ប៉ុន្តែ​តាមពិតទៅ​មិន​ដូច្នោះ​ឡើយ ប្រសិនបើ​នៅពេល​កំពុងតែ​លាង​សម្អាត​មុខ​ម្តងៗ​បើ​បាន​បន្ថែ​មការ​ម៉ាស្សា​គួបផ្សំ​ផង​នោះ ក្រោយពី​បាន​ជម្រះ​ក្អែលរួច​បានទទួល​ប្រសិទ្ធ​ភាពមិន​នឹកស្មាន​ដល់ ។ ពេល​លុប​លាងមុខ​បណ្តើរ​ត្រូវ​ម៉ាស្សា​បណ្តើរ ព្រោះ​មាន​ប្រសិទ្ធភាព​ក្នុងការការពារ​មិនឱ្យ​ផ្ទៃមុខ​ហើមប៉ោង ទាញ​ស្បែ​កមុខ​ឱ្យ​តឹង​ដើម្បី​ការពារ​ភាព​ចាស់ ។
២-​ផ្លាស់ប្តូរ​ហ្វូ​ម​លាងមុខ​តាម​វ័យ​
​ការបញ្ចេញ​ជាតិ​ខ្លាញ់​ស្បែក​របស់​ពួក​យុវវ័យ​ដែលមាន​អាយុ ២០ ឆ្នាំ គឺមាន​ភាពខ្លាំង​ក្លា​ណាស់ ។ ដូច្នេះ​ពេល​លុបលាង​មុខត្រូវ​ជ្រើស​យក​ផលិតផល​ហ្វូ​ម​លាងមុខ​ប្រភេទ​មាន​ផ្ទុក​ជាតិ​ក្បុង​កម្រិត​ខ្លាំង ដែល​អាច​ជម្រះ​ជាតិ​ខ្លាញ់​បាន​ស្អាត ។ ចំពោះ​អ្នក​ដែលមាន​អាយុ ៣០ ឆ្នាំ បរិមាណ​នៃ​ការបញ្ចេញ​ជាតិ​ខ្លាញ់​នៃ​ស្បែ​កមាន​តិចជាង​អ្នកមាន​អាយុ ២០ ឆ្នាំ គួរ​យក​ប្រភេទផលិតផល​ហ្វូ​ម​លាង​សម្អាត​មុខ​ដែលមាន​កម្រិត​ជាតិ​ក្បុង​ខ្សោយ ៕​គ​-​ឡេង