ស្ត្រីម្នាក់ លោតទឹកសម្លាប់ខ្លួន ព្រោះនាងជ្រុលដៃ កាត់ប្រដាប់ភេទ ប្តីខ្លួនឯងចោល

ចិន៖ ស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ដោយលោតទឹកពីលើស្ពាន ក្រោយរូបគាត់បានជ្រុលដៃ កាត់ប្រដាប់ភេទរបស់ប្តីខ្លួនចោល។

ស្ត្រីម្នាក់ លោតទឹកសម្លាប់ខ្លួន ព្រោះនាងជ្រុលដៃ កាត់ប្រដាប់ភេទ ប្តីខ្លួនឯងចោល

ស្ត្រីអាយុ៥០ឆ្នាំម្នាក់ មកពីខេត្តសុីឈួន បានធ្វើអត្តឃាតជោគជ័យ ដោយការលោតទឹកពីលើស្ពាន ក្រោយរូបគាត់បានជ្រុលដៃ សម្លាប់ប្តីរបស់ខ្លួន ដោយការកាត់ប្រដាប់ភេទ។ 

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើ កើតឡើងកាលពីថ្ងៃទី ៣១ ខែមករាកន្លងទៅថ្មីៗនេះ នៅឯក្រុង Leshan បន្ទាប់ពីប្តីប្រពន្ធជនរងគ្រោះ បានផ្ទុះជម្លោះ ក្នុងថ្ងៃកើតហេតុ។

មុនពេលលោតចូលទៅក្នុងទឹក ស្រ្តីជាជនរងគ្រោះ បានទួញសោកទៅកាន់ អ្នកដំណើរឆ្លងកាត់ទីនោះថា គាត់បានយកកូនកាំបិត កាត់ប្រដាប់ភេទប្តីរបស់ខ្លួន ធ្វើឲ្យប្តីគាត់ស្លាប់។ បើទោះបីជាប្តីរបស់គាត់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យក៏ដោយ ក៏មិនអាចជួយស្រោចស្រង់ជីវិតបានដែរ។

អ្នកជិតខាងម្នាក់ឈ្មោះ Liu ដែលបានដឹកឆ្កែឆ្លងកាត់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលនោះស្រ្តីរងគ្រោះបានស្រែកថា៖ "បងស្រី! ខ្ញុំប្រាប់បងស្រីរឿងមួយ ខ្ញុំបានសម្លាប់ប្តីរបស់ខ្ញុំហើយ!"។ ស្តី្ររងគ្រោះបានស្រែកប្រាប់គាត់ថា ចាប់តាំងពីគាត់បានធ្លាក់ខ្លួនឈឺមក ប្តីគាត់ក៏បានបែកចិត្ត ទៅមានស្រីថ្មី ដែលវាជាដើមហេតុ នៃជម្លោះនេះ។

Liu បានព្យាយាមរកជំនួយ ដោយធ្វើការទាក់ទងទៅកាន់ប៉ូលិសផងដែរ ប៉ុន្តែចុងក្រោយស្រ្តីរងគ្រោះ ក៏បានលោតចុះពីលើស្ពានចូលទៅក្នុងទឹកទៅហើយ។ មុនពេលលង់ទឹកស្លាប់ ស្រ្តីរងគ្រោះបានស្រែកយំឲ្យគេជួយគាត់ ប៉ុន្តែជាអកុសល គាត់មិនបានទទួលការជួយសង្គ្រោះទាន់ពេលវេលានោះទេ។ ក្រោយមកសាកសពរបស់គាត់ ត្រូវបានគេរកឃើញ និងស្រង់ចេញពីទឹក ដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ស្ត្រីម្នាក់ លោតទឹកសម្លាប់ខ្លួន ព្រោះនាងជ្រុលដៃ កាត់ប្រដាប់ភេទ ប្តីខ្លួនឯងចោល
ស្ត្រីម្នាក់ លោតទឹកសម្លាប់ខ្លួន ព្រោះនាងជ្រុលដៃ កាត់ប្រដាប់ភេទ ប្តីខ្លួនឯងចោល

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត