ពៅ សក្កិសិទ្ធ ​នឹង​ត្រលប់​មក​កម្ពុជា​នៅ​ដើម​ខែ​មេសា ​ដើម្បី​រៀបការ

ពៅ សក្កិសិទ្ធ ​នឹង​ត្រលប់​មក​កម្ពុជា​នៅ​ដើម​ខែ​មេសា ​ដើម្បី​រៀបការ

ពៅ សក្ដិសិទ្ធ ​ដែល​កំពុង​តែ​ធ្វើ​ជា​គ្រូ​បង្វឹក​ប្រដាល់​នៅ​ប្រទេស​ជប៉ុន ​បាន​ឱ្យ​ដឹង​ថា​រូបគេ​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ដើម​ខែ​មេសា​ឆ្នាំ​២០១៦​នេះ ​ដើម្បី​មក​រៀបការ​ជាមួយ​កញ្ញា សុធារ៉ា។

 

ពៅ សក្កិសិទ្ធ ​នឹង​ត្រលប់​មក​កម្ពុជា​នៅ​ដើម​ខែ​មេសា ​ដើម្បី​រៀបការពៅ សក្កិសិទ្ធ ​នឹង​ត្រលប់​មក​កម្ពុជា​នៅ​ដើម​ខែ​មេសា ​ដើម្បី​រៀបការ

 

ពៅ សក្កិសិទ្ធ ​ចាកចេញ​ពី​កម្ពុជា​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​មក​ហើយ ដោយ​នៅ​ប្រទេស​ជប៉ុន​នោះ​រូបគេ​ធ្វើ​ជា​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​នៅ​ក្លឹប S GYM ​ក្នុង​ទី​ក្រុង Hodaidoផង ​និង​អាច​ឡើង​សង្វៀន​ប្រកួត​បាន​ផង។ ដោយសារ​តែ​មាន​ចិត្ត​លើ​កញ្ញា សុធារ៉ា ​តាំង​ពី​មិន​ទាន់​ទៅ​ជប៉ុន ​អ្នក​ប្រដាល់​ដែល​ជួយ​នាំ​គុន​ខ្មែរ​ឱ្យ​ប្រជាជន​ជប៉ុន​ស្គាល់​រូប​នេះ ​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ខែ​មេសា ដើម្បី​រៀប​អាពាហ៍ពិពាហ៍​តាម​ផ្លូវ​ច្បាប់ ​ជាមួយ​សង្សារ​បណ្ដូល​ចិត្ត​របស់​គេ។

 

ចំពោះ​គម្រោង​ក្រោយ​រៀបការ​របស់ សក្កិសិទ្ធ ​គឺ​នឹង​ត្រលប់​ទៅ​ជប៉ុន​វិញ ​ដោយ​រូបគេ​ត្រូវ​មាន​តួនាទី​បង្ហាត់​កូន​សិស្ស​ជប៉ុន​ឱ្យ​ស្គាល់​ច្បាស់​ពី​ប្រដាល់​បុរាណ​ខ្មែរ ​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ទៅ​មុខ​ទៀត ​ទើប​អាច​ត្រលប់​មក​រស់​នៅ​កម្ពុជា​វិញ​បាន។

 

រយៈ​ពេល​ជិត​២​ឆ្នាំ​នៅ​លើ​ទឹក​ដី​ជប៉ុន ​សក្កិសិទ្ធ ​ទទួល​បាន​កូន​សិស្ស​ជា​ច្រើន ហើយ​រូបគេ​ក៏​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​​ផងដែរ ដោយ​៣​ប្រកួត​កន្លង​មក​ឈ្នះ​២​និង​ចាញ់​ម្ដង៕

 

អត្ថបទ៖ មុន្នី រម្យ