ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ប្រទេស​បូ​ស្ន៊ី​ស្ថិត​នៅ​អឺរ៉ុប​ភាគ​ខាងត្បូង​ឆៀង​ខាងកើត​(​អាគ្នេយ៍​) លើ​ឧបទ្វីប​បាល់​កង់ ហើយ​សា​រ៉ា​ជេ​វ៉ូ គឺជា​ទីក្រុង​ធំ​ជាងគេ​របស់​ប្រទេស​នេះ ។ ប្រទេស​បូ​ស្ន៊ី​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ក្រូ​អាស៊ី​នៅ​ភាគ​ខាងជើង ខាងលិច និង​ខាងត្បូង ។ ភាគ​ខាងកើត​ជាប់​ប្រទេស​ស៊ែ​ប៊ី ។ ភាគ​អាគ្នេយ៍​ជាប់​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ និង​ភាគ​ខាងត្បូង​ជាប់​សមុទ្រ Adriatic Sea ។ 

-​ទីក្រុង​សា​រ៉ា​ជេ​វ៉ូ ។
-​ភាសាផ្លូវការ​បូ​ស្ន៊ី ក្រូ​អាស៊ី និង​សែ​ប៊ី ។
-​តំណាង​ជាន់ខ្ពស់ Valentin Inzko ។
-​គណៈ​ប្រធាន Dragan Čović ។
-​សមាជិក​នៃ​គណៈ​ប្រធាន Mladen Ivanić និង Bakir Izetbegović ។
-​នាយក​រដ្ឋមន្ត្រី Denis Zvizdić ។
-​ផ្ទៃដី​សរុប ៥១.១៩៧​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១២៧ ។
-​បរិមាណ​ទឹក​០,៨​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន​៣.៨៧១.៦៤៣​នាក់ ។
-​ដង់ស៊ីតេ​៧៥,៦២ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ។
-GDP សរុប​ឆ្នាំ​២០១៥ គឺ​៣៨,០៨​ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ជា​មធ្យម​៩.៨០០​ដុល្លារ ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស​៣៨៧ ៕