ជុំ លីណូ បើក​ហាង​កាត់​សក់​​ឲ្យ​ប្អូនប្រុស


ជុំ លីណូ បើក​ហាង​កាត់​សក់​​ឲ្យ​ប្អូនប្រុស

តារា​ចម្រៀង​លោក ជុំ លីណូ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​បើក​សម្ពោធ​​​ហាង​​កាត់សក់​មួយ​កន្លែង​ ដោយ​​ហាង​មួយ​នោះ​លោក​បាន​ប្រគល់​ឲ្យ​ប្អូន​ប្រុស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ។

 

 

ជុំ លីណូ បើក​ហាង​កាត់​សក់​​ឲ្យ​ប្អូនប្រុស

 

 

ហាង​កាត់​សក់​ដែល លោក ជុំ លីណូ បើក​នោះ​មាន​ទីតាំង​​ខាង​ជើង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ​​ប្រហែល៣០០ ម៉ែត្រ។ តារា​ចម្រៀង​​សម្រេច​ដើរ​ចេញ​ពី​ផលិតកម្ម​ងាក​មក​ផលិត Original Song ម្នាក់​នេះ​បាន​ប្រាប់​ថា លោក​បាន​ចំណាយ​ដើម​ទុន ប្រហែល​ជាង​៣ពាន់​ដុល្លារ ​ក្នុងការ​បើកហាង​មួយ​នេះ​មាន​​លក្ខណៈ​សាមញ្ញ​ធម្មតា  គឺ​​កាត់​សក់​ក្នុង​ម្នាក់​ត្រឹម​តម្លៃ​ត្រឹម​៥០០០រៀល​​ប៉ុណ្ណោះ ។

​​​

លោក ជុំ លីណូ បាន​បន្ត​ទៀត​ថា ដោយសារតែ​ប្អូន​របស់​ខ្លួន​មាន​ជំនាញ​កាត់សក់​នេះ​ស្រាប់ ដែល​ពី​មុន​មក​ដើរ​ធ្វើ​​តែ​ជាង​ឲ្យ​​គេ និង​ម្យ៉ាង​​​​ចង់​ឲ្យ​ប្អូន​មាន​មុខរបរ​ផង​នោះ លោក​ក៏​សម្រេច​បើក​ឲ្យ​ប្អូន​តែ​​ម្ដង​ទៅ។ ” ពី​មុន​ប្អូន​ខ្ញុំ​ វា​ធ្វើ​ជាង​ឲ្យ​គេ ស៊ី​បាន​ក្បាល​កាក់ ឥឡូវ​​ខ្ញុំ​បើក​ឲ្យ​វា​ធ្វើ​ថៅកែ​ម្ដង ប្រហែល​អាច​បាន​លុយ​ច្រើន​ជាង។” លោក ជុំ លីណួ លើក​ឡើង។
 

ជុំ លីណូ បើក​ហាង​កាត់​សក់​​ឲ្យ​ប្អូនប្រុស
 

នៅ​ថ្ងៃ បើក​សម្ពោធ​ហាង​នោះ លោក ជុំ លីណូ បាន​ហៅ​មិត្តភ័ក្ដិ​ប្រហែល​ជិត១០០នាក់​ដែរ​ ភាគ​ច្រើន​ជា អ្នក​សិល្បៈ។ ក្នុង​ថ្ងៃ​នោះ​ដែរ លោក​បាន​ថ្លែង​ថា ថ្ងៃ​នេះ​លោក​បើក​ឲ្យ​ប្អូន ប្រហែល១ឆ្នាំទៅ២ឆ្នាំ​ទៀត  អាច​បើក​ហាង​ផ្ទាល់​ខ្លួន​វិញ​ម្ដង ប៉ុន្តែ​សូម​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ថា ជា​មុខរបរ​អ្វី​ឡើយ៕
 

អត្ថបទ៖ ខុត សីហា