វិធី​ដាស់ និង​បង្កើន​អារម្មណ៍​សិច ឲ្យ​ពុះ​កញ្ជ្រោល​ឡើង​

វិធី​ដាស់ និង​បង្កើន​អារម្មណ៍​សិច ឲ្យ​ពុះ​កញ្ជ្រោល​ឡើង​

វិធី​ដាស់ និង​បង្កើន​អារម្មណ៍​សិច ឲ្យ​ពុះ​កញ្ជ្រោល​ឡើង​

 

 

យឺតៗ មួយៗ​


សិច មិន​ត្រូវ​លឿន និង​រហ័ស​ពេក​នោះទេ គឺ​វា​ទាមទារ​ចលនា និង​សកម្មភាព​យឺតៗ​។ ជួនកាល ការ​តក់ក្រហល់ ឬ​រហ័ស​ពេក អាច​នឹង​ធ្វើ​អ្នក​ឆាប់​ដល់​ចំណុចកំពូល ប៉ុន្តែ ដៃគូ​របស់​អ្នក ច្បាស់​ជា​នៅ​កណ្តាលទន្លេ​។ ចំណុច​ហ្នឹង​ហើយ ដែល​អាច​ធ្វើឲ្យ​ដៃគូ​របស់​អ្នកបា​ក់​ទឹកចិត្ត តប់​ប្រមល់ និង​បង្ក​ជា​បញ្ហា​បាន​។ អ្នក​ត្រូវ​ចាំ​ថា អ្នក​ចាប់ផ្តើម​ជាមួយគ្នា ដូច្នេះ ត្រូវ​បញ្ចប់​ដោយ​លទ្ធផល​ដូចគ្នា មិនមែន មួយ​បាន មួយ​អត់​នោះទេ​។​

 

​ផ្លាស់ប្តូរ​

 

​ការផ្លាស់ប្តូរ និង​ការបំពេញ​ចិត្ត​ឲ្យ​គ្នា​ទៅវិញទៅមក ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​ត្រូវតែ​ធ្វើ​។ សាកល្បង​សួរ​អំពី​អ្វី ដែល​ដៃគូ​អ្នក​ចង់​បាន ហើយ​ប្រាប់​នូវ​អ្វី ដែល​អ្នក​ចង់​បាន​ផងដែរ​។ ព្យាយាម​ធ្វើឲ្យ​ដៃគូ​អ្នក​សុខ​ស្រួល ជាជាង​រក​ស្រួល​តែឯង​។​

 

​សម្រាក​

 

​ការឈាន​ដល់​ចំណុចកំពូល ជា​សេចក្តីប្រាថ្នា នៅ​ពេល​អ្នក​ឡើង​លើ​គ្រែ​ជាមួយគ្នា ដូច្នេះ បុរស ត្រូវ​អត់ទ្រាំ​បន្តិច ដើម្បី​ចម្លង​មនុស្ស​ស្រី ឲ្យ​ផុត​ស្ពាន​ស្នេហ៍​នេះ​សិន ចាំ​អ្នក​ឆ្លង​តាម​ក្រោយ​។ បើ​អ្នក​មាន​អារម្មណ៍​ថា​ជិត​ដល់ អ្នក​គួរតែ​សម្រាក ឬ​ទប់​បន្តិច ដើម្បី​រង់ចាំ​ដៃគូ​របស់​អ្នក​មក​ដល់​សិន ចាំ​ធ្វើដំណើរ​តទៅទៀត​។ ដាច់ខាត កុំ​រត់​ចោល​នាង​ឲ្យសោះ​។​

 

​ផ្តោតអារម្មណ៍​ទៅលើ ការ​ប្រលែង​គ្នា មុន​ពេល​ដល់​ចំណុច​សំខាន់​

 

ការ​ស្ទាបអង្អែល ជា​កត្តា​ចាំបាច់​បំផុត ក្នុង​សកម្មភាព​លើ​គ្រែ ប៉ុន្តែ មនុស្ស​ប្រុស​មួយចំនួន មិនសូវ​យកចិត្តទុកដាក់ ទៅលើ​រឿង​នោះទេ ហើយ​ថែមទាំង​រំលង និង​បំពាន ឬ​ពឹង​ខាង​ស្រី​ជា​អ្នកចាត់ការ​ទៀតផង​។ វា​ជា​ទង្វើ​ខុសឆ្គង​មួយ ចំពោះ​រឿង​លើ​គ្រែ​។ មនុស្ស​ស្រី ត្រូវការ​ដាស់​អារម្មណ៍ និង​ការ​ស្ទាប​អង្អែល មុន​ពេល​ឈានដល់​ការដាក់​ចូល​៕

 

អត្ថបទ ៖ ឈឹម សៅភារ៉ា​

ប្រភព៖ Health.com.kh