រដ្ឋាភិបាល​​ថៃ​ដាក់​សម្ពាធ​ Facebook ឲ្យ​លុប​ Post ដែល​ប៉ះពាល់​ដល់​សង្គម

រដ្ឋាភិបាល​​ថៃ​ដាក់​សម្ពាធ​ Facebook ឲ្យ​លុប​ Post ដែល​ប៉ះពាល់​ដល់​សង្គម

រដ្ឋាភិបាល​ថៃ​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​បណ្ដាញ​សង្គម​ Facebook ឲ្យ​អនុវត្តន៍​តាម​ដីកា​តុលាការ​ដើម្បី​ដក​ចេញ​​រាល់​​ Post ​ណា​ដែល​ចាត់​ទុក​ថា​ប៉ះពាល់​ដល់​សន្តិសុខ​ ​និង​សណ្ដាប់​ធ្នាប់​សង្គម។

 

រដ្ឋាភិបាល​​ថៃ​ដាក់​សម្ពាធ​ Facebook ឲ្យ​លុប​ Post ដែល​ប៉ះពាល់​ដល់​សង្គម

 

ក្រុម​ប្រឹក្សា​ផ្ដល់​យោបល់​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​ នឹង​ជួប​ពិភាក្សា​ជា​មួយ​អ្នក​តំណាង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ Facebook ក្នុង​រយៈ​ពេល​បី​ខែ​ខាង​មុខ។ ​រដ្ឋាភិបាល​ប្រទេស​ថៃ​បាន​​យល់​ព្រម​នឹង​ដីកា​តុលាការ​​រួច​មក​ហើយ​ក្នុង​ការ​លុប​ចោល​រាល់​ Post ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​សន្តិសុខ​ ​និង​សណ្ដាប់​ធ្នាប់​សង្គម​ ប៉ុន្តែ​​ក្រុមហ៊ុន​​មិន​បាន​អនុវត្ត​តាម​នោះ​ទេ។

 

​កន្លង​មក​​គេ​ក៏​ធ្លាប់​​​សុំ​ឲ្យ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ធ្វើ​ការ​លុប​ចោល​​​រាល់​ Post ដែល​ប៉ះពាល់​ទាំង​ឡាយ​ដែរ​​ តែ​ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ យ៉ាង​ណា​ក្ដី​​ក៏​​មាន​វិបសាយ​ដែល​ជេរ​ប្រមាថ​ស្ដេច​ជា​ច្រើន​ពាន់​វិបសាយ​ត្រូវ​បាន​បិទ​ផង​ដែរ។

 

ក្រៅ​ពី​បណ្ដាញ​សង្គម​ Facebook បណ្ដាញ​ទំនាក់​ទំនង Line ក៏​​នឹង​ត្រូវ​បាន​គេ​បញ្ចុះ​បញ្ចូល​អនុវត្តន៍​ដីកា​មួយ​នេះ​​ដូច​គ្នា៕

​​​​

ចុច​អាន៖ Google កំពុង​តេស្ត​ Drone 5G ដែល​​ផ្ដល់​អ៊ីនធឺណិត​​លឿន​ជាង​ 4G ដល់​ទៅ​៤០​ដង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ChannelNewsAsia​​​​​​​​​​​​​​​​​​​​