ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួប សំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត និងឧទ្យានុរក្សនៃឧទ្យានជាតិរាម

នៅ​ម​ន្ទីរ​ប​រិ​ស្ថា​ន​ខេ​ត្ត​ព្រះ​សី​ហ​នុ នា​រ​សៀ​ល​ថ្ងៃ​ទី​ ៣១ ខែ មករា ឆ្នាំ ២០១៦ ឯ​ក​ឧ​ត្ត​ម សា​យ សំ​អា​ល់​ រដ្ឋ​ម​ន្រ្តី​ក្រ​សួង​ប​រិ​ស្ថា​ន បាន​អ​ញ្ជើ​ញ​ជួប​សំ​ណេះ​សំ​ណា​ល​ ជា​មួ​យ​ម​ន្រ្តី​នៃ​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេ​ត្ត​ និង ឧ​ទ្យា​នុ​រក្ស​នៃ​ឧ​ទ្យា​ន​ជា​តិ​រា​ម ​។ មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី បាននាំនូវបណ្តាំផ្តាំផ្ញើរសួរសុខ ទុក្ខ​ពី​សំ​ណា​ក់​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ ហ៊ុន​សែ​ន នាយ​ក​រដ្ឋ​ម​ន្រ្តី​នៃ​ ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា និ​ង​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត ប៊ុន​ រ៉ា​នី​ ហ៊ុនសែ​ន​ ជូន​ដ​ល់​ថ្នា​ក់​ដឹ​ក​នាំ​ ម​ន្រ្តូ​រា​ជ​កា​រ​នៃ​ម​ន្ទី​របរិស្ថានខេត្តព្រះសីហនុ ក៏ដូចជាឧទ្យានុរក្សទាំងអស់ ហើ​យ​ជា​មួ​យ​គ្នា​នោះ​ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរពីការខិតខំប្រឹង ប្រែង បំ​ពេ​ញ​ភារ​កិ​ច្ច​ការ​ងាររ​បស់​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេ​ត្ត​ព្រះ​សី​ហ​នុ​ នា​ពេ​ល​ក​ន្ល​ង​ម​ក​ផ​ងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំនិងផ្តាំផ្ញើរដល់មន្ទីរធ្វើ យ៉ាង ណា ត្រូវ​ខិត​ខំ​បំ​ពេញ​នូ​វ​រា​ល់​ភា​រ​កិ​ច្ច​រ​ប​ស់​ខ្លួ​ន​ឱ្យ​កា​ន់​តែ​ល្អនិងមានប្រសិទ្ធិភាពបន្ថែម ទៀត​ដើ​ម្បី​ស​ម្រេ​ច​ឱ្យ​បា​ន​នូ​វ​គោ​ល​ដៅ​រ​ប​ស់​ក្រ​សួ​ង​លើ​កិច្ច​គាំ​ពា​រ​ប​រិ​ស្ថា​ន​ ការ​អភិ​រក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ព្រោះថាមន្រ្តីរាជការសុីវិលគឺជាឆ្មាំចាំ យាម​អាយុ​ជីវិត​ប្រ​ទេ​សជាតិ និងជាអ្នកបម្រើដល់ឧត្តមប្រយោជន៍ប្រជាជន និង ប្រជា ជាតិទាំងមូល ៕ ដោយ៖ ដុស ផល្លា