រថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឱ្យយុវសិស្សម្នាក់រងរបួសធ្ងន់នៅមុខវិទ្យាល័យ​ ហ៊ុន​ សែន​ ក្រុងទេពនិមិត្តប៉ៃលិន

ខេត្តប៉ៃលិន៖ រថ​យ​ន្ត​កូ​រ៉េ​បើ​ក​បុក​ម៉ូ​តូ​ស​ង​សេ​រី​២០១៥​ ប​ណ្ដា​ល​ឱ្យ​យុ​វ​សិ​ស្ស​ម្នា​ក់​រ​ង​របួ​ស​បែ​ក​ក្បា​ល​ផ្នែ​ក​ខា​ង​មុ​ខ​រយះ​ដ​ល់​ល​លា​ក្បា​ល​ ត្រូ​វ​បា​ន​គេ​ប​ញ្ជូ​ន​ទៅ​ស​ង្រ្គោះ​នៅ​ម​ន្ទី​រ​ពេ​ទ្យ​ខេ​ត្ត​បា​ត់​ដំ​ប​ង​។​ហេ​តុ​កា​រ​ណ៍​នេះ​បា​ន​កើ​ត​ឡើ​ង​កា​ល​ពី​វេ​លា​ម៉ោ​ង 11 និង00 នា​ទី​ព្រឹ​ក​ថ្ងៃ​ទី 30 ខែ មករា ឆ្នាំ 2016 នៅ​ចំ​ណុ​ច​មុ​ខ​វិ​ទ្យា​ល័​យ​ ហ៊ុន​ សែន​ ក្រុ​ង​ទេ​ព​និ​មិ​ត្ត​ប៉ៃ​លិ​ន​​ ស​ង្កា​ត់​ទួ​ល​ល្វា ក្រុង​ប៉ៃ​​លិ​ន​ ខេ​ត្ត​ប៉ៃ​លិ​ន​។ បើតាមសមត្ថកិច្ចនគរបាលចរាចរនៃស្នងការខេត្តបានឱ្យដឹងថា  ម៉ូតូមូយគ្រឿងដែលបុកគ្នាជាមួយរថយន្តកូរ៉េ ឈ្មោះ​​ ផន   រ៉ាផាន អាយុ17 ឆ្នាំជាសិស្ស រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន  បើក​ប​រម៉ូ​តូ​ម៉ា​ក​ស​ង​សេ​​រី 015 ពណ៍ខ្មៅ ពា​ក់​ស្លាកលេខ​ បៃលិន​ 1C-0302​ បើកបរក្នុងទិសដៅពីជើងទៅត្បូងទៅយកប្អូនចេញពីរៀន​ ពេ​លមកដល់ផ្លូវបែកជាពីរស្រាប់តែមានរថយន្តកូរ៉េ បើក​ពី​ខា​ង​លិ​ច​ចេ​ញ​មក​ខាង​ជើង​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿ​ងប​ណ្ដា​លឱ្យរងរបួសធ្ងន់យុវសិស្សម្នាក់ ចំនែកអ្នកបើកបររថយន្តកូរ៉េឈ្មោះ​ ឡោ   ឆេងតេង ភេទប្រុស​ អាយុ32ឆ្មាំ​ ជា​អ្នកបើិកបររស់នៅភូមិអូរចារ  ឃុំអូរចារ  ក្រុងបាត់ដំបង  ខេត្តបាត់ដ័បង​ ដោយបើកបររថយន្តម៉ាកកូរេ ព​ណ៍​ស​ ស្លាកលេខ​ បាត់ដំបង​ 2B-0633។ ក្រោយពីកើតហេតុរថយន្ត​ និងម៉ូតូ​ត្រូ​វ​បា​ន​ន​គ​រ​បា​ល​ច​រា​ច​រ​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេត្ត​យ​ក​ទៅ​រក្សា​ទុ​ក​រ​ង​ចាំ​ដោះ​ស្រាយ​ពេ​ល​ក្រោយតាមច្បាប់៕ ដោយ៖ […]