នារីវ័យក្មេងម្នាក់ ចែករំលែកបទពិសោធន៍អំពីបញ្ហា នៃការគូរត្របកភ្នែក ដល់ថ្នាក់ឡើងដុំគ្រាប់ ក្នុុងភ្នែក

ភ្នំពេញ៖ កាលពីថ្មីៗនេះ មាននារីម្នាក់ បានចែករំលែកបទពិសោធណ៍ ដែលនាងបានជួបប្រទះដោយផ្ទាល់ អំពីបញ្ហា នៃការគូរត្របកភ្នែក។

នារីវ័យក្មេងម្នាក់ បានធ្វើការបង្ហោះនៅលើហ្វេសប៊ុកជាសាធារណ: ចែករំលែកពីបទពិសោធន៍ដ៏មិននឹកស្មានរបស់រូបនាងផ្ទាល់ ទៅកាន់សារធាណ:ជនឲ្យបានដឹងអំពីបញ្ហាការគូរត្របកភ្នែករបស់នាង។ យោងតាមសារដែលនាង បានសរសេរឡើង អមជាមួយនឹងរូបថត ដែលនាងបង្ហោះក្នុងហ្វេសប៊ុក ត្រូវបានអ្នកលេងបណ្តាញសង្គម ចុច Like រាប់ម៉ឺននាក់ និងចែករំលែករាប់ពាន់ដង ផងដែរ។

រូបនាងបានសរសេរថា៖ "ជូន​ចំពោះ​មិត្ត​នារី​ ដែល​ចូលចិត្ត​គូរ​ភ្នែក ​ខ្ញុំ​មាន​រឿង​ចង់​ចែក​រំលែក។​ ខ្ញុំ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ចូលចិត្ត​គូរ​ភ្នែក​ ​ហើយ​របស់​ភែ្នក​ ខ្ញុំរើ​ស​ណាស់ ​និយាយ​ឲ្យ​ចំ ​ខ្ញុំ​ចំណាយ​លុយ​ច្រើន​លើ​របស់​ល្អ​ៗ​ដូចជា​ Eyeliner​និង​ lipstick ​ជាដើម។ ហើយ​ខ្ញុំ​មិន​ដែល​ទៅ​ណា​មក​ណា​ ដោយ​មិន​គូរ​ភ្នែក​នោះ​ទេ។ ប៉ុន្តែថ្ងៃមួយភែ្នករបស់ខ្ញុំឈឺ វាឡើងគ្រាប់ដូចពពែឆ្កែចឹងឈឺខ្លាំងណាស់ ប៉ុន្តែឈឺនឹងក៏បាត់ក្នុងរយៈពេល៣ថ្ងៃ មិនថាវាបាត់ឈឺមិចទេតែវានៅតែមានគ្រាប់ ហើយនៅក្នុងគ្រាប់នោះវាមានខ្លាញ់ ខ្ញុំមិនបានទៅពេទ្យភ្នែកទេ។ ខ្ញុំទុកវាចោល ហើយខ្ញុំក៏បន្តគូរភ្នែកទៀត រហូតដល់តែកើត ៤គ្រាប់នៅនឹងភ្នែកខ្ញុំទុករហូតដល់តែ៣ខែ ប៉ុន្តែក្នុងរយៈពេល៣ខែខ្ញុំខំញ៉ាំថាំ្នផងអីផង តែមិនបាត់ទេ ទើបខ្ញុំសម្រេចចិត្តទៅពេទ្យភ្នែក។ គ្រូពេទ្យបានប្រាប់ថាដោយសារតែខ្ញុំគូរភ្នែក ហើយលាងមិនស្អាតទើបទៅជាចឹង ហើយភ្នែកខ្ញុំគេហៅថាកើត Chalazion មិនថាខ្ញុំខំទិញ Eyeliner ថ្លៃប៉ុណ្ណាទេ បើមិនលាងឲ្យស្អាតវានឹងកើត។  ហើយគាត់ប្រាប់ថាត្រូវវះយកចេញ ទោះជាញ៉ាំថ្នាំក៏មិនបាត់ដែរ។ ខ្ញុំភ័យខ្លាំងណាស់ ប៉ុន្តែមានតែវិធីនឹងទេ ទើបជា ដោយសារតែខ្លាចមិនស្អាត ខ្ញុំក៏សំរេចចិត្តវះ បន្ទាប់ពីវះភ្នែកខ្ញុំក៏ល្អធម្មតា។ វិធីលាង យក Baby Shampoo សាប៊ូកក់សក់កូនង៉ែត មកលាងសម្អាតកន្លែងដែលយើងគូរភ្នែក។ លាងឲ្យស្អាតចាំចូលគេង"

តើប្រិយមិត្តយល់យ៉ាងណាដែរ?

នារីវ័យក្មេងម្នាក់ ចែករំលែកបទពិសោធន៍អំពីបញ្ហា នៃការគូរត្របកភ្នែក ដល់ថ្នាក់ឡើងដុំគ្រាប់ ក្នុុងភ្នែក
នារីម្នាក់ មានឡើងដុំគ្រាប់ក្នុងភ្នែក ព្រោះតែបញ្ហាការគូរEyeliner​ លើត្របកភ្នែក

នារីវ័យក្មេងម្នាក់ ចែករំលែកបទពិសោធន៍អំពីបញ្ហា នៃការគូរត្របកភ្នែក ដល់ថ្នាក់ឡើងដុំគ្រាប់ ក្នុុងភ្នែក

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត