ក្រុម IS បំផ្ទុះគ្រាប់បែក នៅស៊ីរីស្លាប់ជាង ៦០នាក់ ស្របពេលកិច្ចចរចា យូអិនចាប់ផ្ដើម នៅហ្ស៊ឺណែវ

ដាណឺម៉ាក៖ យ៉ាងហោចណាស់ពលរដ្ឋស៊ីរីជាង ៦០នាក់ត្រូវស្លាប់យ៉ាងរន្ធត់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងករណីបំផ្ទុះគ្រាប់បែក ៣លើកជាប់គ្នានៅជិតរដ្ឋធានីដាណឺម៉ាក ប្រទេសស៊ីរី ដែលក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម IS បានចេញមុខអះអាងថាខ្លួនជាអ្នកធ្វើសកម្មភាពនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះបន្ដទៀតថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងដោយសារឡានបញ្ជាបំពាក់គ្រាប់បែក និងអ្នកស្ម័គ្រស្លាប់២នាក់។ សកម្មភាពដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងស្របពេលដែលប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ បានដឹកនាំកិច្ចប្រជុំនៅទីក្រុងហ្ស៊ឺណែវ ក្នុងគោលបំណងដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយជិត ៥ឆ្នាំទីក្នុងប្រទេសស៊ីរី។

យោងតាមសេចក្ដីរាយការណ៍ ពីទូរទស្សន៍រដ្ឋបានឲ្យដឹងទៀតថា យ៉ាងហោចណាស់មានមនុស្សចំនួន ៤៥នាក់ត្រូវបានសម្លាប់ និងជាង ១០០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ ក្រោយមកក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថែមទៀតថា អ្នកស្លាប់បានកើនដល់ ៦០នាក់៕

ក្រុម IS បំផ្ទុះគ្រាប់បែក នៅស៊ីរីស្លាប់ជាង ៦០នាក់ ស្របពេលកិច្ចចរចា យូអិនចាប់ផ្ដើម នៅហ្ស៊ឺណែវ