ថៃកំពុងធ្លាក់ ក្នុងស្ថានភាពវឹកវរ ដោយសារសេចក្ដីព្រាង ច្បាប់ពាណិជ្ជកម្មថ្មី

បាងកក៖ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមប្រឹក្សាជាតិទទួលបន្ទុកសន្ដិភាព និងសណ្ដាប់ធ្នាប់ថៃទំនងជាកំពុងត្រួតពិនិត្យ ជុំវិញសេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មថ្មីដែលបណ្ដាល ឲ្យស្ថានភាពនយោបាយ របស់ខ្លួនធ្លាក់ក្នុងសភាពវឹកវរបែបនេះ បើទោះជាស្ថានភាពពេលខាងមុខអាចប្រសើរឡើងវិញ ក្រោយសេចក្ដីព្រាងនេះត្រូវបានបិទ បន្ទាប់ពីធ្វើប្រជាមតិ។

ទីភ្នាក់ងារសារព័ត៌មានថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះបន្ដទៀតថាសេចក្ដីព្រាងច្បាប់ទី២ ចាប់តាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ក្រោយពីសកម្មភាពធ្វើរដ្ឋប្រហារយោធារបស់លោក ប្រាយុទ្ធ ចាន់អ៊ូឆា ដែលបង្កឲ្យស្ថានភាពនយោបាយថៃធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយនោះក៏ជាសញ្ញាមួយបង្ហាញ ពីការធ្លាក់ចុះសម្រាប់ជោគវាសនាធម្មនុញ្ញថៃដែរ ដោយសារតែហេតុនេះ រដ្ឋាភិបាលថៃ គ្រោងនឹងធ្វើប្រជាមតិថាតើត្រូវរក្សា ឫលុបចោលសេចក្ដីព្រាងច្បាប់នេះ នៅខែកក្កដា ឆ្នាំ២០១៦ខាងមុខ។

បើទោះបីជាយ៉ាងណាក្រុមប្រឹក្សាជាតិទទួលបន្ទុកសន្ដិភាព និងសណ្ដាប់ធ្នាប់ និងគណៈកម្មការព្រៀងរដ្ឋធម្មនុញ្ញ បានរួមគ្នារៀបចំរក្សាស្ថានភាពនយោបាយ របស់ខ្លួនឲ្យមានស្ថេរភាពជាយូរមកហើយ ទោះបីជាក្នុងត្រីមាសទីមួយ នៃមានការតវ៉ាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ មានភាពខ្លាំងក្លាយ៉ាងណាក្ដី។

នៅក្នុងនោះដែរសមាជិកនៃគណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យព្រមគ្នាថា សេចក្ដីព្រាងច្បាប់នោះបាន ប្រាសចាកពីលទ្ធិប្រជាធិបតេយ្យ និងប្រៀបដូចជា មេធ្មប់ប្រម៉ាញ់នយោបាយអញ្ចឹងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកនយោបាយថៃជាច្រើនរូប បានបដិសេធមិនចូលរួមក្នុងវេទិការបស់រដ្ឋ ដើម្បីធ្វើការប្រកួតប្រជែងលើមាតិការនៃសេចក្ដីព្រាងច្បាប់នេះ ដោយខ្លាចថា វត្តមានរបស់ពួកគេ នឹងក្លាយជាសញ្ញានៃការទទួលយករដ្ឋាភិបាលយោធារសព្វថ្ងៃ ដែលផ្ទុយពីជំហរប្រឆាំងការធ្វើរដ្ឋប្រហារយោធារបស់ពួកគេ។

គួបញ្ជាក់ថា គណបក្សនយោបាយជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះសេចក្ដីព្រាងច្បាប់នេះ ហើយពួកគេបានទទួចឲ្យដោះស្រាយ ដើម្បីទប់ស្កាត់អំណាចដែលត្រូវបានប្រើតាមចិត្ត ដូចជាការបើកប្រាក់ខែរបស់សមាជិកសភា និងការផ្ដន្ទាទោសសមាជិកសភាដែលមាន រួមទាំងកាត់ទោស ចំពោះសមាជិកសភារូបណាដែលពាក់ព័ន្ធនឹង អំពើពុករលួយជាមួយថវិកាជាតិ៕

ថៃកំពុងធ្លាក់ ក្នុងស្ថានភាពវឹកវរ ដោយសារសេចក្ដីព្រាង ច្បាប់ពាណិជ្ជកម្មថ្មី