រថយន្ត​ដាច់​ហ្វ្រាំង​លើ​ស្ពាន​អាកាស ៧ មករា បុក​រះ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

Doliprane TVC

​មាន​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់ ពេល​ដឹក​ដល់​មន្ទីរពេទ្យ និង ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ដាច់​ហ្វ្រាំង រអិល​ធ្លាក់​ពីលើ​ស្ពាន​អាកាស ៧​ មករា ក្នុង​សង្កាត់​ទឹកល្អក់ ១ ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃទី ២៩ ខែមករា ។​

​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់ថា រថយន្ត​ដឹកទំនិញ​នោះ បាន​ចុះ​ពីលើ​ស្ពាន​អាកាស ៧ មករា មក​ផ្លូវ​កម្ពុជា​ក្រោម តែ​ដោយ​រថយន្ត​ដាច់​ហ្វ្រាំង អ្នកបើក​បរបាន​បើកទ្វារ​លោត​ចេញពី​រថយន្ត​យករួចខ្លួន ធ្វើ​ឲ្យ​រថយន្ត​រអិល​ចុះមក​ក្រោម រួច​បុក​រះ​ម៉ូតូ​ចំនួន ២ គ្រឿង និង រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង របួស​។

បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​អ្នកដំណើរ និង អ្នករត់ម៉ូតូឌុប​ជាច្រើន​នាក់ ដោយមាន​ការខឹង​សម្បា​រ​ទៅលើ​ម្ចាស់​រថយន្ត​នោះ ក៏បាន​ចាប់​មក​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ធ្វើអោយ​អ្នកបើកបរ​ខាងលើ​របួស​ហូរឈាម​ពេញ​ខ្លួន និង ប៉ោង​មុខមាត់ ។​

​អ្នកបើកបរ​រូបនោះ​មិន​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​បើករថយន្ត​ប្រភេទ​កូរ៉េ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3C-6862 មាន​ដឹកទំនិញ​របស់​ឯកជន ៕​សុថា​ត់​