រកឃើញ​ព្រៃឈើ​ក្រញូង ៥០ ហិកតា ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ ព្រៃឈើ​អភិរក្ស​ពូជ​ក្រញូង​

Doliprane TVC

​មានព្រៃឈើ​ក្រញូង ៥០ ហិកតា លើ​ផ្ទៃដី​ព្រៃឈើ ទំហំ ១៨៨៨ ហិកតា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ ជា​ប្រភេទ​ព្រៃឈើ​អភិរក្ស​ពូជ ក្នុងនោះ​ក៏មាន​ឈើ​ក្រញូង​ផងដែរ សម្បត្តិ​ធម្មជាតិ​ទាំងនេះ នឹង​ប្រែក្លាយជា​តំបន់​ទេសចរណ៍នាពេល​អនាគត ។​

​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លើ​ផ្ទៃ​ដីព្រៃ ១ ៨៨៨ ហិច​តា ដែល​គេ​រកឃើញថា ជា​ប្រភេទ​ព្រៃឈើ​ប្រណិត មាន​ប្រមាណ​ជា ៥០ ហិច​តា ត្រូវបាន​មន្ត្រី​ជំនាញ​សិក្សា​ឃើញ​មាន​ប្រភេទ​ឈើ​ក្រញូង ៥៧២ ដើម ។ ផ្ទៃដី​ព្រៃឈើ​ក្រញូង ៥០ ហិកតា​នេះ ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ចុះ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​រួចហើយ ដើម្បី​ប្រើប្រាស់​ជា​ព្រៃ​អភិរក្សពូជឈើ​ក្រញូង ។

រកឃើញ​ព្រៃឈើ​ក្រញូង ៥០ ហិកតា ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ ព្រៃឈើ​អភិរក្ស​ពូជ​ក្រញូង​

​ផ្ទៃដី​សម្បត្តិ​ធម្មជាតិ​ខាងលើនេះ ស្ថិតនៅក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ឯកឧត្តម​ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹងថា នៅលើ​ផ្ទៃដី​ព្រៃឈើ​ប្រណិត ១៨៨៨ ហិច​តា​នេះ គឺមាន​លក្ខណៈសម្បត្តិ​ល្អប្រសើរ ដោយមាន​បឹង​មួយ​យ៉ាង​ធំ ដែល​ត្រូវបាន​យើង​អភិរក្ស​ការពារ ហើយ​គម្រោង​នៃ​ការអភិរក្ស​នេះ នឹងត្រូវ​បានប្រែក្លាយ​តំបន់​នេះ ឲ្យ​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​បន្ថែមទៀត ។​

បើតាម​មន្ត្រី​ជំនាញ​អភិរក្ស​នៅក្នុង​តំបន់​ព្រៃ​ធម្មជាតិ​នោះ ក៏បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា ជារឿយៗ គេ​ប្រទះឃើញ​សត្វ​ជ្រូកព្រៃ ទន្សោង និង ប្រភេទ​សត្វ​ម្រឹគ​ផ្សេងៗ​ទៀត រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នោះ ដោយ​គ្មាន​ការរំខាន​ពី​មនុស្សឡើយ ៕ ណយ នឿន

រកឃើញ​ព្រៃឈើ​ក្រញូង ៥០ ហិកតា ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ ព្រៃឈើ​អភិរក្ស​ពូជ​ក្រញូង​