សេក គឹមរួន ប៉ះ សុខ សុវណ្ណ នៅវគ្គផ្ដាច់ព្រ័ត្រ ជើងឯកស៊ីម៉ងត៍ អូដ្ឋ វគ្គ២សង្វៀន TIFFY ARENA

ភ្នំពេញ៖ អ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រជែងគ្នាអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡា ក្រសួងការពារជាតិ នៅផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦០គីឡូក្រាម វគ្គ២ នៅលើសង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នាសង្វៀនទី២ របស់ TV5 ។ 

ចំពោះអ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យ ទី៥ កងទ័ពជើងគោកត្រូវ ជួបជាមួយអ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ដើម្បីដណើ្តមយកតំណែង លេខ៣ និងលេខ ៤។

អ្នកប្រដាល់២រូបនេះ ត្រូវប្រជែងគ្នាយ៉ាងស៊ីសាច់ហុតឈាមរៀងៗខ្លួន នៅលើសង្វៀន TIFFY ARENA ដើម្បីដណ្តើមជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦០គីឡូក្រាម វគ្គ២។ សេក គឹមរួន និង សុខ សុវណ្ណ ប្រហែលជាមានបញ្ហាតឹងតែងយ៉ាងខ្លំាង ដោយសារអ្នកទំាង ២នាក់ សុទ្ធតែអ្នកប្រដាល់ជើងខ្លាំងដូចគ្នា។ អ្នកលេងកណ្ដាប់ដៃ សេក គឹមរួន រៀងលំបាកបន្តិចដែរ ព្រោះ សុខ សុវណ្ណ មានប្រៀបឈ្នះ ដោយសារតែពូកែ ប្រើកែងជង្គង់ និងទាត់។

អ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យ ទី៥ កងទ័ពជើងគោកអ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍។ ម៉ន ចាន់ដារ៉ា ជាអ្នកប្រដាល់ជើងខ្លាំងដែលធ្វើឲ្យ ឌុម កែវដា ពិបាកនឹងបង្ក្រាបណាស់។ ម៉ន ចាន់ដារ៉ា មានស្នៀតទាត់ល្អណាស់ ហើយប្រកួតប្រើកម្លាំងខ្លាំង វាយសម្រុកមិនដកដៃ ក្នុងបំណងតែមួយគត់ គឺចង់ផ្តួលដៃគូឲ្យសន្លប់មុនទឹក៥ ចំពោះ ឌុម កែវដា រាងពិបាកបន្តិច ត្បិតតែកែវដាជាអ្នកប្រដាល់ ស្រករក្រោយ និងមានផ្លែល្អ និងចិត្តធំទៀត ៕

សេក គឹមរួន ប៉ះ សុខ សុវណ្ណ នៅវគ្គផ្ដាច់ព្រ័ត្រ ជើងឯកស៊ីម៉ងត៍ អូដ្ឋ វគ្គ២សង្វៀន TIFFY ARENA