ស្មាតហ្វូន Honor 5X របស់ Huawei ចេញជាផ្លូវការម្សិលមិញ នេះនៅលើទឹកដីអាម៉េរិក

បច្ចេកវិទ្យា៖ កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei បានប្រកាសថា ស្មាតហ្វូន Honor 5X នឹងបង្ហាញរូបរាង នៅចុងខែមករា ឆ្នាំ២០១៦ ដោយចេញនៅទឹកដីអាម៉េរិក ឥឡូវនេះក្រុមហ៊ុនបាន ប្រកាសចេញជាផ្លូវការ ដូចអ្វីដែលគ្រោងទុក នេះបើយោងតាម gsmarena ចុះផ្សាយ។

ប្រភពខាងលើបានឲ្យដឹងថា ស្មាតហ្វូន Huawei ម៉ូដែលចុងក្រោយ បានចេញជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ Amazon.com និង Newegg.com ក៏បានផ្សាយឲ្យដឹងថា វានឹងមានតម្លៃចាប់ពី ២០០ដុល្លារអាម៉េរិកឡើង ដោយមានពណ៌មាស ប្រាក់ និង ប្រផេះ ។

ដោយឡែក សម្រាប់តំបន់អឺរ៉ុបវិញ ស្មាតហ្វូន Honor 5X របស់ក្រុមហ៊ុនលំដាប់ទី៣ លើពិភពលោក នឹងចេញនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ៕

ស្មាតហ្វូន Honor 5X របស់ Huawei ចេញជាផ្លូវការម្សិលមិញ នេះនៅលើទឹកដីអាម៉េរិក

  • ស្មាតហ្វូន Honor 5X របស់ Huawei ចេញជាផ្លូវការម្សិលមិញ នេះនៅលើទឹកដីអាម៉េរិក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/02/01  Category:កីឡា
Tags: