ក្រុម WINNER ត្រឡប់ជួបអ្នកគាំទ្រ ជាមួយបទចម្រៀងថ្មី ៣បទ (Video)

ក្រុម WINNER ត្រឡប់ជួបអ្នកគាំទ្រ ជាមួយបទចម្រៀងថ្មី ៣បទ (Video)

កូរ៉េ៖ ក្រោយការបាត់មុខជាងមួយឆ្នាំ ក្រុមចម្រៀង WINNER របស់ YG Entertainment បានត្រឡប់មកបង្ហាញខ្លួនមុនគេ ក្នុងដើម ឆ្នាំ២០១៦នេះ ជាមួយបទចម្រៀងថ្មី ៣បទ អាល់ប៊ុម EXIT:E ។

ព័ត៌មានពី YG Entertainment បានឲ្យដឹងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ក្រុមចម្រៀងដ៏ល្បីល្បាញ WINNER បានត្រឡប់មកជួប អ្នកគាំទ្ររបស់ខ្លួនវិញ ជាមួយបទចម្រៀងថ្មីបទគឺបទ “Baby Baby ” , “Sentimental”, និងបទ “I’m Young” ជាបទចម្រៀងរបស់អាល់ប៊ុម EXIT:E ដែលផលិតកម្មបានប្រកាស កាលពីខែមុន ។

ប្រភពបានឲ្យដឹងទៀតថា សម្រាប់បទចម្រៀងថ្មី បីបទរបស់ WINNER នេះ ពួកគេនឹងឡើងសម្តែងជាលើកដំបូង នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ ក្នុងកម្មវិធី M! Countdown ៕

ទស្សនាវីដេអូ ចម្រៀងថ្មីទាំង ៣បទ ជាមួយ Looking TODAY ទាំងអស់គ្នា!