ប្រពន្ធ​ Pep ដើរ​រកសាលារៀន​ឲ្យ​កូន ​ក្នុង​ទីក្រុង Manchester


ប្រពន្ធ​ Pep ដើរ​រកសាលារៀន​ឲ្យ​កូន ​ក្នុង​ទីក្រុង Manchester

អ្នកស្រី Cristina ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​គ្រូ​បង្វឹក​ល្បី​ឈ្មោះ Pep Guardiola បាន​ចំណាយ​ពេល​ពេញមួយ​ថ្ងៃ ស្វែង​រក​សាលារៀនឲ្យកូន​ ជាមួយ​លោក Txiki Begiristain នាយក​គ្រប់គ្រង​ផ្នែក​កីឡា​របស់ Man City។

 

ប្រពន្ធ​ Pep ដើរ​រកសាលារៀន​ឲ្យ​កូន ​ក្នុង​ទីក្រុង Manchesterប្រពន្ធ​ Pep ដើរ​រកសាលារៀន​ឲ្យ​កូន ​ក្នុង​ទីក្រុង Manchester

 

ការ​ដើរ​ស្វែង​រក​សាលា​នៅ​ទីក្រុង Manchester មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​បើ​តាម​ការ​គ្រោង​ទុក Pep នឹង​ត្រូវ​មក​ដឹកនាំ​ក្លឹប​​អង់គ្លេស​នៅ​រដូវកាល​ក្រោយ ហើយ​ក្នុង​នោះ Man City ហាក់​ជា​ជម្រើស​ដែលលេច​ធ្លោ​ជាង​គេ​ក្នុង​ការ​ក្រសោប​យក​​អ្នកចាត់ការ​ទូទៅ​របស់ Bayern Munich ខណៈ Chelsea និង Man United ក៏​សុទ្ធ​តែ​ចង់​បានដូចគ្នា។

 

បើ​យោង​តាម​ប្រភព​ព័ត៌មាន កាល​ពី​ថ្ងៃ​សៅរ៍ Cristina បាន​ទៅ​កាន់ Saint Bede’s College ដែល​ជា​សាលាមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ Man City ហើយ​សព្វ​ថ្ងៃ​ថ្នាល​យុវជន​របស់​ក្លឹប​ប្រមាណ ៤០នាក់ កំពុងរៀន​នៅ​ទីនោះ។

 

Pep មាន​កូន​តូចៗ​ចំនួន​៣​នាក់​ដែល​ត្រូវ​តាម​មក​បន្ត​ការ​សិក្សា​នៅ​ពេល​គាត់​មក​កាន់ប្រទេសអង់គ្លេស ​ក្នុង​នោះ​កូន​ប្រុស​ច្បង Marius អាយុ​១៣ឆ្នាំ, Maria អាយុ១១ឆ្នាំ និង Valentina មានអាយុ​៧ឆ្នាំ៕

 

ចុចអាន៖ Neymar ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Sport English