រ៉ូ​ប​មួយឈុត​នេះ ធ្វើ​ឲ្យ មាស សុខ​សោភា ស្អាត​ដូច​ព្រះ​នាង​

Doliprane TVC

ក្រៅពី​មានឈ្មោះ​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​ល្បី​លំដាប់​ប្រទេស គេ​បានកត់សំគាល់​ឃើញថា មាស សុខ​សោភា ក៏​ជា​តារា​ដែល​ពូកែ​តុបតែង​ខ្លួន និង ជ្រើសរើស​សម្លៀកបំពាក់​ក្នុងការ​ចូលរួម​នៅក្នុង​កម្មវិធី​នានា​ផងដែរ ។ រ៉ូ​ប​មួយឈុត​នេះ ធ្វើអោយ មាស សុខ​សោភា ស្រស់ស្អាត​ដូចជា​ព្រះ នាង នៅក្នុង​រឿងព្រេង​និទាន ។​

រ៉ូ​ប​មួយឈុត​នេះ ធ្វើ​ឲ្យ មាស សុខ​សោភា ស្អាត​ដូច​ព្រះ​នាង​

រ៉ូ​ប​មួយឈុត​នេះ ធ្វើ​ឲ្យ មាស សុខ​សោភា ស្អាត​ដូច​ព្រះ​នាង​

​ថ្មីៗ​នេះ​គេ​បានឃើញ​សម្លៀកបំពាក់​មួយឈុតរ​បស់ មាស សុខ​សោភា មាន​ភាពស្រស់ស្អាត ដែល​នាង​បាន​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។ តាម​ដឹង​នាង​បាន​ស្លៀក​ចូលរួម​នៅក្នុង​ពិធី​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​មួយ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ២៨ ខែមករា កន្លងមក ។ មាស សុខ​សោភា បានធ្វើអោយ​ភ្ញៀវកិត្តិយស ដែល​ចូលរួម​នៅក្នុង​ពិធី​នោះ បាន​លាន់មាត់​សរសើរ​ពី​សម្រស់ របស់​នាង រួមជាមួយ និង រ៉ូ​ប​រាត្រីសមោសរ​មួយឈុត​នេះ ពិតជា​ស្រស់ស្អាត​មែន ។

រ៉ូ​ប​មួយឈុត​នេះ ធ្វើ​ឲ្យ មាស សុខ​សោភា ស្អាត​ដូច​ព្រះ​នាង​

រ៉ូ​ប​មួយឈុត​នេះ ធ្វើ​ឲ្យ មាស សុខ​សោភា ស្អាត​ដូច​ព្រះ​នាង​

ជាមួយ និង រ៉ូ​ប​ប៉ោង​វែង​ពណ៌​មាស​ស្រាល ដែលមាន​ការច្នៃ​ម៉ូដ​បែប​សាមញ្ញ តែ​មើលទៅ​ទាក់ទាញ​ជាមួយ​ការបញ្ចេញ​សាច់​ខ្នង​គួរអោយ​ខ្នក់ខ្នាញ់ ។ មានការ​និយាយថា រ៉ូ​ប​មួយឈុត​នេះ​ពិតជា​សក្តិសម​ជាមួយនិង​រូបរាង​តូច​ស្រ​ឡូ​ន​របស់ មាស សុខ​សោភា ខ្លាំងណាស់ មើលទៅ​មិន​ខុសពី​ព្រះ​នាង​នៅក្នុង​រឿងព្រេង​នោះឡើយ ។​ ​អ្វីដែល​ធ្វើ​អោយគេ​កត់សំគាល់ និង ចាប់អារម្មណ៍​នោះ កាលពី​ថ្ងៃសុក្រ ទី២៩​ ខែមករា កន្លងទៅនេះ មាស សុខ​សោភា ក៏បាន​ធ្វើ​ពិធី​ខួបកំណើត​របស់ ខ្លួន​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

រ៉ូ​ប​មួយឈុត​នេះ ធ្វើ​ឲ្យ មាស សុខ​សោភា ស្អាត​ដូច​ព្រះ​នាង​

រ៉ូ​ប​មួយឈុត​នេះ ធ្វើ​ឲ្យ មាស សុខ​សោភា ស្អាត​ដូច​ព្រះ​នាង​

ប៉ុន្តែ​ពិធី​ខួបកំណើត​របស់​តារា​រូបនេះ​មិនមាន​រៀបចំ​ជា​លក្ខណៈ អធិកអធម​នោះឡើយ ។ ក្រៅពី​មានការ​ចូលរួម​ជូនព​រ​ពី​សំណាក់​ក្រុមគ្រួសារ​ក៏មាន​មិត្តភក្តិ​រួម​អាជីព ជិតស្និទ្ធ​ចូលរួម​ផងដែរ ។ មាស សុខ​សោភា បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ​នៅក្នុង​ថ្ងៃ​ខួប កំណើត​របស់​នាង។ នៅលើ​នំ​ខួបកំណើត​របស់​នាង ក៏បាន​បង្ហាញ​ពី​ចំនួន​មហាជន​ដែល ចុច Like នៅលើ Page របស់​នាង​ផងដែរ ៕​ចេ​នី​