សប្ដាហ៍​ថ្មី​​មាន​តែ​ក្មេង​ស្រី​នេះ​ម្នាក់​គត់​ដែល​អាច​ទាញ​ចិត្ត​គ្រូ​បង្វឹក The Voice Kids ថៃ​​ទាំង​៣​បាន

សប្ដាហ៍​ថ្មី​​មាន​តែ​ក្មេង​ស្រី​នេះ​ម្នាក់​គត់​ដែល​អាច​ទាញ​ចិត្ត​គ្រូ​បង្វឹក The Voice Kids ថៃ​​ទាំង​៣​បាន

​ក្នុង​ចំណោម​បេក្ខជន​/នារី៨​នាក់​សប្ដាហ៍​ទី​៣​ កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​ The Voice Kids Thailand វគ្គBlind Audition មាន​តែ​កុមារី CC Picha Porn ម្នាក់​គត់​ដែល​អាច​ប្រើ​សមត្ថភាព​ទាក់​ចិត្ត​គ្រូ​បង្វឹក​ទាំង​៣​បាន​ឲ្យ​​បង្វែរ​កៅអី​រក​នាង។

 

សប្ដាហ៍​ថ្មី​​មាន​តែ​ក្មេង​ស្រី​នេះ​ម្នាក់​គត់​ដែល​អាច​ទាញ​ចិត្ត​គ្រូ​បង្វឹក The Voice Kids ថៃ​​ទាំង​៣​បាន

 

ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រូប​នេះ​បាន​លើក​យក​បទ​មាន​ចំណង​ជើង​ថា “มนต์ขลังเสียงขลุ่ย” (មន្តស្នេហ៍​ខ្លុយ​ទិព្វ) មក​ប្រឡង។ ដោយ​សារ​តែ​​​សំឡេង​ដ៏​ស្រួយ​ស្រេះ​បាន​នាំ​ចិត្ត​គ្រូ​បង្វឹក​ Rudklao ចុច​បង្វឹក​កៅអី​មុន​គេ បន្ទាប់​មក​លោក Tik Shiro ក៏​ចុច​តាម​ក្រោយ។ លុះ​ច្រៀង​ជិត​ចប់​​​ដោយ​ឃើញ​ CC មាន​សំឡេង​ល្អ​គ្រូ​បង្វឹកLula ខ្លាច​គេ​ដណ្ដើម​បាត់​ក៏​ចុច​បង្វិល​តែ​ម្ដង។ លុះ​ដល់​វគ្គ​ជ្រើសរើស​គ្រូ​បង្វឹក Picha Porn សម្រេច​យក​អ្នក​ស្រី Rudklao៕ ​​​​

 

 

 

ចុចអាន បេក្ខនារី The Voice Kids ថៃ ខ្លួន​ក្មេង​សំឡេង​ចាស់ ច្រៀង​ភ្លាម​ Coach ចុច​យក​ភ្លែត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ The Voice kids Thailand