Original Song ជា​ភាសា​អង់គ្លេស​ថ្មី​ពី​ Sam Rocker


Original Song ជា​ភាសា​អង់គ្លេស​ថ្មី​ពី​ Sam Rocker

បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​ថ្មី​ពី​កូន​ខ្មែរSam Rocker ដែល​មាន​ចំណង​ជើង​ថា​ “You’re the one” ដែល​រៀប​រាប់​ពី​អារម្មណ៍​របស់​មនុស្ស​ពីរ​នាក់ ​ដែល​ស្រលាញ់​គ្នា ​និង​តែង​តែ​ផ្ដល់​អារម្មណ៍​ល្អៗ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​និង​មិន​ដែល​គិត​ពី​អារម្មណ៍​បែក។​​

 

Original Song ជា​ភាសា​អង់គ្លេស​ថ្មី​ពី​ Sam Rocker

 

“​បទ​ហ្នឹង​ខ្ញុំ​ជា​អ្នក​សរសេរ​ទំនុក​ច្រៀង ​និង​Melody រួម​ជាមួយ​​ Guitar Acoustic ផង​ដែរ​ សម្រាប់ ​MV វិញ​យើង​ចំណាយ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សៀមរាប និង​មួយ​ថ្ងៃ​នៅ​ភ្នំពេញ​សម្រាប់​ការ​ថត”។ Sam និយាយ​ប្រាប់ Sabay។
នៅ​ក្នុង​ ខែ​ មីនា ​ខាង​មុខ​បទ​ “You’re the one” ​នេះ​​ក៏​ត្រៀម​យក​ទៅ​សម្ដែង​ក្នុង​កម្មវិធី​​​​​​ Fringe Festival ក្នុង​ទីក្រុង​ Hamilton នៃ​ប្រទេស​​ New Zealand។

 

តោះ….!!!! ទៅ​ស្ដាប់ “You’re the one”​​ ទាំង​អស់​គ្នា​ថា​ តើ​ពីរោះ​ប៉ុណ្ណា

 

 

អត្ថបទ៖ សាម៉ឺឌី

រូប​ភាព៖​ ផ្ដល់​អោយ
​​​​​