Shu Qi ​កន្ទួល​​​ រោល​​ពេញ​មុខ​ព្រោះ​ធ្វើ​ការ​ជ្រុល​ពេក

Shu Qi ​កន្ទួល​​​ រោល​​ពេញ​មុខ​ព្រោះ​ធ្វើ​ការ​ជ្រុល​ពេក

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Shu Qi ត្រូវ​ធ្លាក់​ចុះ​ទាប​បំផុត​ក្រោយ​ពេល​ធ្វើ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ដោយ​គ្មាន​សម្រាក។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​និង​ប្រាប់​នាង​​គួរ​តែ​សម្រាក​ឲ្យ​បាន​ច្រើន​។

 

Shu Qi ​កន្ទួល​​​ រោល​​ពេញ​មុខ​ព្រោះ​ធ្វើ​ការ​ជ្រុល​ពេក

 

បណ្ដាញ​ព័ត៌មាន​ Sina របស់​ចិន​បាន​រាយការណ៍​ថា កាល​ពី​ថ្ងៃ​ទី ២៩​ខែ​មករា​មុន​នេះ នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន តារា​សម្ដែង​អាយុ​៤០ឆ្នាំ Shu Qi បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​ផ្ទៃ​មុខ​ដែល​កំពុង​កន្ទួល​ក្រហម​ពេញ​មុខ​របស់​ខ្លួន។ ភ្ជាប់​ជាមួយ​នឹង​រូប​ថត​មួយ​សន្លឹក​នេះ តារា​កើត​ឆ្នាំ​១៩៧៦ បាន​ប្រាប់​​អ្នក​​គាំទ្រ​ឲ្យ​ដឹង​ថា​​នាង​កំពុង​តែ​ Allergy (ប្រតិកម្ម) យ៉ាង​ធ្ងន់​ធ្ងរ។

 

Shu Qi ​កន្ទួល​​​ រោល​​ពេញ​មុខ​ព្រោះ​ធ្វើ​ការ​ជ្រុល​ពេក

 

ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​ខំប្រឹង​ធ្វើ​ការ​ពេក ​ខ្លួន​ប្រាណ​របស់​តារា​សម្ដែង​ស្រី​​រូប​នេះ​កំពុង​ខ្វះ​ជីវជាតិ​យ៉ាង​ខ្លាំង។ មុន​ហ្នឹង​ដែរ Shu Qi បាន​បង្ហើប​ឲ្យ​ដឹង​ថា ​កំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នាង​បាន​តម​អាហារ​ក៏​ដូច​ជា​ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ​ដើម្បី​រក្សា​រូប​រាង​ឲ្យ​បាន​​ស្វែល​ដូច​​កាល​ពី​ក្មេង​។ តួ​រឿង “Transformer” ​វាយ​តម្លៃ​​ថា​ តារា​ដែល​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ឡើង​គីឡូ​គឺ​មិន​គោរព​អាជីព​ជា​អ្នក​សិល្បៈ​របស់​ខ្លួន៕

 

ចុចអាន៖Luhan ត្រូវ​អ្នក​គាំទ្រ​ព័ទ្ធ​ជិត​ពេល​ត្រលប់​មក​កូរ៉េលើក​ដំបូង ​ក្រោយ​ចេញ​ពី EXO

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing