បុរស​វ័យ ៧៧ ឆ្នាំ រក​ប្រាក់​បាន​គ្រាន់​ចិញ្ចឹម​ជីវិត​តាម​រយៈ​ពុះ​អុស​លក់​


បុរស​វ័យ ៧៧ ឆ្នាំ រក​ប្រាក់​បាន​គ្រាន់​ចិញ្ចឹម​ជីវិត​តាម​រយៈ​ពុះ​អុស​លក់​

បុរស​វ័យ ៧៧ ឆ្នាំ រក​ប្រាក់​បាន​គ្រាន់​ចិញ្ចឹម​ជីវិត​តាម​រយៈ​ពុះ​អុស​លក់​

 

បុរស​វ័យ ៧៧ ឆ្នាំ​ម្នាក់​ បាន​ចាប់​យក​មុខរបរ​កាប់​អុស​ដើម្បី​ចិញ្ចឹម​ជីវិត ដែល​ទៅ​យក​អុស​ពី​ខេត្ត​ក្រចេះ​មក​លក់​នៅ​ខេត្ត​កំពង់​ចាម។

 

បុរស​វ័យ ៧៧ ឆ្នាំ រក​ប្រាក់​បាន​គ្រាន់​ចិញ្ចឹម​ជីវិត​តាម​រយៈ​ពុះ​អុស​លក់​

 
លោក លេង លាង វ័យ​ ៧៧ ឆ្នាំ​កំពុង​ពុះ​អុស​លក់

 

លោក លេង លាង រស់នៅ​ភូមិ​ចុង​ថ្នល់​ ២ ឃុំ​បឹងកុក ស្រុក​កំពង់ចាម ខេត្ត​កំពង់​ចាម បាន​និយាយ​ថា៖ “ខ្ញុំ​ចាប់​យក​មុខ​របរ​នេះ​យូរ​ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​ទៅ​កាប់​អុស​នៅ​ខេត្ត​ក្រចេះ​ ចំណាយ​ពេល​​ពី ១ សប្ដាហ៍​ ទៅ​កន្លះ​ខែ ទើប​ត្រឡប់​មក​ផ្ទះ​ម្ដង​ មាន​អុស​ពី ៨០-១០០ គួប”។

 

មុខ​របរ​នេះ​ គឺ​ត្រូវ​ងើប​តាំង​ពី​ម៉ោង ១ រំលង​អធ្រាត្រ​ ដើម្បី​ទៅ​យក​អុស​មក​ពុះ​លក់​ តែ​បច្ចុប្បន្ន​មិន​សូវ​សម្បូរ​នោះ​ទេ គ្រា​ដែល​មាន​មនុស្ស​ច្រើន​កំពុង​ចាប់​យក​មុខ​របរ​នេះ​ដែរ។ លោក លេង លាង​ និយាយ។

 
បុរស​វ័យ ៧៧ ឆ្នាំ រក​ប្រាក់​បាន​គ្រាន់​ចិញ្ចឹម​ជីវិត​តាម​រយៈ​ពុះ​អុស​លក់​

 

បុរស​ចំណាស់​រូប​នេះ​ បាន​បន្ត​ថា “របរ​ចាប់​អុស​តាម​ទន្លេ​នេះ ធ្វើ​មួយ​ឆ្នាំ​ជួន​កាល​ខាន​មួយ​ឆ្នាំ ព្រោះ​មិន​សូវ​សំបូរ​អុស ហើយ​ម្យ៉ាង​ឆ្ងាយ​ចំណាយ​លុយ​ទិញ​ប្រេង​ ១ជើង ១កានស្មើ ៣០លីត តែ​ពេល​ត្រឡប់​មក​វិញ​មិន​សូវ​ហត់​ទេ ព្រោះ​បណ្ដែត​តាម​ទឹក បើ​ចាំ​កាប់​នៅ​ជិត​ផ្ទះ​វិញ​ គឺ​បាន​តិច​ណាស់ ១០​ទៅ​១៥​គួប​តែប៉ុណ្ណោះ ” ។

 

“ខ្ញុំ​លក់​អុស​នេះ​បាន ៤៥ ០០០៛ ក្នុង​១​គួប ហើយ​មួយ​ថ្ងៃ​ជួន​លក់​ដាច់​១ ឬ ២គួប​តែ​ថ្ងៃ​ខ្លះ​លក់​មិន​ដាច់សោះ​ក៏​មាន តែ​មិន​ដឹង​រក​ស៊ី​អី​ក្រៅ​ពី​របរ​ពុះ​អុស​លក់ បើ​​យើង​អត់​ចេះ​អី​អញ្ចឹង!”។ លោក លេង លាង​ និយាយ៕

 
បុរស​វ័យ ៧៧ ឆ្នាំ រក​ប្រាក់​បាន​គ្រាន់​ចិញ្ចឹម​ជីវិត​តាម​រយៈ​ពុះ​អុស​លក់​

 

បុរស​វ័យ ៧៧ ឆ្នាំ រក​ប្រាក់​បាន​គ្រាន់​ចិញ្ចឹម​ជីវិត​តាម​រយៈ​ពុះ​អុស​លក់​

 

អត្ថបទ៖ ឌឿន អ៊ី
រូបថត៖ ទូរសព្ទដៃ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ bin.bunna@cidc.com.kh​

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!