រដូវកាល​ប្រលង​ជ្រើស​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​បាន​ចាប់​ផ្ដើម​ហើយ​

រដូវកាល​ប្រលង​ជ្រើស​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​បាន​ចាប់​ផ្ដើម​ហើយ​

សិស្ស​ ពូកែ​ប្រចាំ​សាលា​ ឆ្នាំ​ ២០១៦ ​ត្រូវ​បាន​ធ្វើ​ការ​ប្រលង​ជ្រើស​កាល​ពី​ថ្ងៃ​ពុធ​ទី ​២៧ ​ ខែមករា កន្លង​ទៅ​នៅ​វិទ្យាល័យ ​ជា ស៊ីម​តាកែវ​ ដែល​មាន​បេក្ខជន​ចូល​រួម​ទាំង​មធ្យម​សិក្សា​បឋមភូមិ​ និង​ទុតិយភូមិ​ លើ​មុខ​វិជ្ជា អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង រូប​វិទ្យា។

 

លោក ​ទ្រី ​ឆាយ ​នាយក​វិទ្យាល័យ​ខាង​លើ​ លើក​ឡើង​ថា នេះ​ជា​ការ​ប្រឡង​ជ្រើសរើស​ប្រចាំ​សាលា ដើម្បី​ទៅ​ប្រកួត​ជា​មួយ​សិស្ស​នៅ​សាលា​ផ្សេង​ទៀត​ក្នុង​កម្រង នៅ​ថ្ងៃ​ទី ១៨ ខែ​ កុម្ភៈ។​ លោក​បញ្ជាក់​ថា​ ការ​ប្រឡង​មាន​លក្ខណៈ​តឹងរ៉ឹង​ ពោល​គឺ​គ្មាន​បេក្ខជន​​ណា​​ប្រព្រឹត្ត​ខុស​ពី​គោល​ការណ៍​ដែល​ក្រសួង​បាន​កំណត់​នោះ​ទេ។​

 

 

រដូវកាល​ប្រលង​ជ្រើស​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​បាន​ចាប់​ផ្ដើម​ហើយ​

 

ការ​ប្រឡង​​រយ:​ពេល​ពីរ​ម៉ោង​នោះ នឹង​ប្រកាស​​លទ្ធផល​ក្នុង​ថ្ងៃ​នេះ​ ដោយ​ក្នុង​នោះ​មាន​៖

 

ផ្នែក​គណិតវិទ្យា ជាប់​១២​នាក់ ប្រុស​៩​នាក់ ស្រី ៣នាក់
ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ជាប់​១២នាក់ ប្រុស​១​នាក់ ស្រី​១១នាក់។
ផ្នែក​រូប​វិទ្យា​ជាប់ ១២នាក់។

 

លោក​ញ៉ែម​ ធុល​គ្រូបង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​​ម្នាក់​​បាន​ឱ្យ​ដឹង​ថា សិស្ស​ស្រី​​មាន​ចំណាប់​លើ​មុខ​វិជ្ជា​ខ្មែរ​ច្រើន​ជាង​សិស្ស​ប្រុស ជាក់​ស្ដែង​ការ​ប្រឡង​នេះ​មាន​សិស្ស​ស្រី​ប្រឡង​ ២០ នាក់​ ចំណែក​សិស្ស​ប្រុស​មាន​តែ ៣​ នាក់​ប៉ុណ្ណោះ។​​

 

ចំណែក​ឯ​ការ​ប្រលង​សិស្ស​ពូកែ​ថ្នាក់​មធ្យមសិក្សា​បឋម​ភូមិ​វិញ​មាន​បក្ខជន​បេក្ខនារី​ចូល​រួម​ ចំនួន ៣២នាក់ ប្រុស ២៥ នាក់ ស្រី ៧ នាក់។ដោយ​មុខវិជ្ជា​នីមួយៗ​​សាលា​កំណត់​យក​បេក្ខជន​ បេក្ខនារី​ចំនួន​៨​នាក់​សម្រាប់​ធ្វើ​ការ​ប្រលង​ប្រកួតប្រជែង​នៅ​ថ្នាក់​កម្រង​នា​ខែ​ កុម្ភ: ខាង​មុខ​នេះ៕

 

រដូវកាល​ប្រលង​ជ្រើស​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​បាន​ចាប់​ផ្ដើម​ហើយ​

 

រដូវកាល​ប្រលង​ជ្រើស​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​បាន​ចាប់​ផ្ដើម​ហើយ​

 

 

តើ​ប្រិយមិត្ត​មាន​យោបល់​យ៉ាង​ណា​ខ្លះ ដើម្បី​​ជូនពរ​​សិស្សានុសិស្ស?

 

អត្ថបទ៖ ជិន វេន

រូបថត៖ ជិន វេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!