បុរស​​កើត​ជំងឺ​​​​​ចម្លែក ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ដុះ​ឫស​ពេញ​ដៃ​ជើង​

បុរស​​កើត​ជំងឺ​​​​​ចម្លែក ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ដុះ​ឫស​ពេញ​ដៃ​ជើង​

មនុស្ស​ជា​ច្រើន​បាន​​ភ្ញាក់​ផ្អើល​​​​​​​​​​នឹង​​បុរស​​​​​ជន​ជាតិ​ បង់ក្លាដេស​ម្នាក់​ដែល​​កើត​ជំងឺ​​កម្រ​​​​ មាន​​​​កើត​ចេញ​ដំបៅ​​​ដូច​ឫស​សំបក​ឈើ​​ដុះ​​​ចេញ​​​ពី​ដៃ​​និង​​ជើង កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។

 

បុរស​​កើត​ជំងឺ​​​​​ចម្លែក ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ដុះ​ឫស​ពេញ​ដៃ​ជើង​

 

តាម​ប្រភព​ Daily Mail បុរស​​បង់ក្លាដេស ឈ្មោះ Abul Bajandar វ័យ​២៦​ឆ្នាំ​ មក​ពី​ទី​ក្រុង Khulna ​បាន​កើត​​ជំងឺ​កម្រ​ម្យ៉ាង​ឈ្មោះ​ Epidermodysplasia Verruciformisជា​ជំងឺ​បន្ត​ពី​​​ឪពុក​ម្ដាយ ដែល​បង្ក​ឲ្យ​ស្បែក​ខុស​ប្រក្រតី​​ អស់​រយៈ​​ពេល​​​៧​ឆ្នាំ​មក​ហើយ។

 

Abul Bajandar បាន​ប្រាប់​​សារព័ត៌មាន AFP ថា​ នៅ​ពេល​គាត់​ឃើញ​​ឫស​ដុះ​ដូច​សំបក​ឈើ ក៏​ព្យាយាម​កាត់​​វា​ចោល​ធម្មតា តែ​ក្រោយ​មក​​​វា​បាន​ដុះ​មក​ច្រើន​ និង​មិន​អាច​ឲ្យ​គាត់​ធ្វើ​ការ​អ្វី​បាន។​​​

 

​​ឃើញ​សភាព​បែប​នេះ​ ក្រុម​គ្រូ​ពេទ្យ​​​នៃ​មន្ទីរពេទ្យ​​និង​មហាវិទ្យាល័យ​​វេជ្ជសាស្ត្រ​​​ក្រុង​ Dhaka ​​​កំពុង​​ពិភាក្សា​​​អំពី​លក្ខខណ្ឌ​​​​​​ជំងឺ​របស់ Bajandar និង​បាន​សម្រេច​ចិត្ត​​​ថា​នឹង​ជួយ​​​វះ​​​កាត់​​​​​ដោយ​មិន​គិត​ថ្លៃ។ ក្រុម​គ្រូ​ពេទ្យ​ក៏​បាន​ ​ធានា​ថា​​​ការ​វះ​កាត់​​​យក​ឫស​​ចេញ​ពី​ Bajandar នឹង​មិន​ធ្វើ​ឲ្យ​ប្រព័ន្ធ​​សរសៃ​ប្រសាទ​ណា​មួយ​ខូច ឬ​​មាន​បញ្ហា​សុខភាព​នោះ​ឡើយ។

 

បុរស​​កើត​ជំងឺ​​​​​ចម្លែក ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ដុះ​ឫស​ពេញ​ដៃ​ជើង​

 

បុរស​​កើត​ជំងឺ​​​​​ចម្លែក ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ដុះ​ឫស​ពេញ​ដៃ​ជើង​

 

កាល​ពី​ឆ្នាំ​ ២០០៨ ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​​ Discovery ធ្លាប់​បាន​បង្ហាញ​ពី​​​អ្នក​ជំងឺ​​​​​ជន​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​ស្បែក​មាន​ដុះ​ឫស​ដូច​រុក្ខជាតិ​គឺ​លោក​​ Dede Koswara ។ ក្រោយ​មក​គ្រូ​ពេទ្យ​បាន​វះ​កាត់​យក​​​ឫស​សរុប​ទម្ងន់​( ៦​គីឡូ​​ក្រាម​) ចេញ​ពី​ខ្លួន​​ លោកDede Koswara និង​​បាន​ជា​ត្រលប់​មក​ផ្ទះ​ដូច​ធម្មតា​ ៕

 

ចុចអាន៖ប្ដី​ប្រពន្ធ​អូស្ត្រាលី​ ​​​​​ស្វែង​រក​ប្រាក់​ជួយ​​បុរស​ខ្មែរ​​ដុះ​​សាច់​គ្រប​មុខ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail

​​​​

​​​​​​​​​​​​​​​​​