របៀប​ធ្វើ ​នំ​អាកោ​ត្នោត​ខ្មែរ​

អាកោ​គឺជា​នំមួយ ​ក្នុង​ចំណោម​នំ​ខ្មែរ​ជា​ច្រើន​ប្រភេទ​ដែល​មាន​កំណើត​នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ជា​យូរ​ណាស់​មកហើយ ​។ ទាំង​រសជាតិ​ និង​ក្លិន​គឺ​ពិត​ជា​ឈ្ងុយ​ឈ្ងប់ ​សាយ​ភាយ​រ​ហូត​ដល់​ដប់​ផ្ទះ ។​ មិនថា​ ទោះ​ជា​មក​ដល់​សម័យ​ទំនើប​បែប​សម្ភា​រ​និយម​នេះ​យ៉ាង​ណា ​ក៏នំ​អាកោ​នៅតែជាទីពេញ​និយម​សម្រាប់​ប្រជាជន​ខ្មែរ​នៅគ្រប់​ទិសទី​ ។ ឱ្យ​តែរំឭក​ពីនំអាកោ​ គឺ​គេនឹក​ដល់​ទឹក​ដី​ខ្មែរ​ជា​រៀងដរាប ​។​ដូច្នេះចង់ដឹងថា ដើម្បីបាននំអាកោមួយហូបបាន តើវាមានរបៀបបែបផែនយ៉ាងណានោះ សូមអនុវត្តតាមវិធីខាងក្រោមដោយមេត្រី៖
‪គ្រឿងផ្សំ‬‬- ស្លឹកចេក- ទឹកខ្ទិះដូង 1 ពែង- ត្នោតទុំ 2 ផ្លែ- ស្ករត្នោត 2 ពែង- ម្សៅអង្ករ 5 ពែង- អំបិល 2 ស្លាបព្រាកាហ្វេ- ទឹក 9 ពែង- ម្សៅមេនំបុ័ង- ដូងក្រឡុកទឹកមួយផ្លែ (កោសវាជាសរសៃៗ)‪វិធីធ្វើ‬‬- អ្នកត្រូវត្រាំអង្ករពីល្ងាចទុកនៅថ្ងៃបន្ទាប់អ្នកគួរតែលាងអង្ករឲ្យស្អាត។- ប្រើកូនកាំបិតមកឆ្កិះសំបកត្នោតចេញឲ្យអស់ ហែកត្នោតជាពីររួចយកទៅ ប្របាច់ក្នុង ទឹកធម្មតាដើម្បីឲ្យចេញពណ៌ ក្លិន ព្រមទាំងរសជាតិត្នោត បន្ទាប់មកចាក់វាចូលទៅក្នុងកន្ត្រងមួយ ធ្វើការច្រោះឲ្យស្អាតមិនត្រូវឲ្យមានសសៃៗឡើយ។ បន្ទាប់មក ចាក់ទឹកដែលបានត្រងនោះចូលទៅក្នុងអង្ករដែលបានត្រាំ និងលាងសម្អាតរួចរាល់ ។- បន្ទាប់ពីចាក់ទឹកត្នោតនោះចូលទៅក្នុងអង្កររួចហើយ សូមយកអង្ករនោះមកកិនឲ្យម៉ដ្ឋ រួចបន្ថែមស្ករត្នោត អំបិល ទឹកខ្ទិះដូង និងម្សៅមេនំបុ័ងចូលហើយកូរឲ្យសព្វ ។- រៀបចំធ្វើកន្ទោងដែលធ្វើពីស្លឹកចេក។- បន្ទាប់មកទៀត ចាក់ម្សៅចូលទៅក្នុងកន្ទោងដែលបានរៀបទុកនោះរហូតដល់អស់ម្សៅ រួចយកទៅដាក់ចំហុយរយៈពេលប្រហែល ១៥នាទី (រង់ចាំរហូតដល់នំឆ្អិនក្លាយជាអាកោ រួចកោសដូងរោយពីលើជាការស្រេច ៕
របៀប​ធ្វើ ​នំ​អាកោ​ត្នោត​ខ្មែរ​របៀប​ធ្វើ ​នំ​អាកោ​ត្នោត​ខ្មែរ​

ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ