អ្នកកាសែត​ម្នាក់ ក្នុងចំណោម​២​នាក់ ជា​ចោរ​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់វាយ​និង​កាប់​ស្លាប់​

កំពង់ស្ពឺ: អ្នកកាសែត​ម្នាក់ ក្នុងចំណោម​២​នាក់ បានធ្វើ​សកម្មភាព កាច់ក​ម៉ូតូ របស់ ប្រជាពលរដ្ឋដល់​ក្នុងផ្ទះ បានសម្រេច​តែ​ម្ចាស់​ឃើញ​​ទាន់​ស្រែក​ចោរៗ ត្រូវប្រជាពលរដ្ឋ ក្នុង​ភូម​ច្រើន​នាក់ ព័ទ្ធ​ចាប់វាយ និង​កាប់​ស្លាប់​។ ហេតុការណ៍​នេះបានកើត​ឡើង កាលពី​វេលា​ម៉ោង​ ប្រមាណ​ជាង​៩​យប់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៦​នេះ​នៅ​ភូមិ​វាល ឃុំ​ព្រៃ​ស្បូវ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

 មុនពេល​កើតហេតុ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក  បាន​ចូលទៅធ្វើ​សកម្មភាព​កាច់ ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​វាល ស្រាប់តែ​ពេល​ជិះចេញ​បាន​ប្រមាណ​២០០​ម៉ែត្រ ជនរងគ្រោះ​បាន​ស្រែក​ចោរៗ រហូត​ធ្វើ​ឲ្យ​អ្នកភូមិផ្សេងទៀត ជាច្រើន​នាក់​បានចេញ​មក ជួយ​អន្តរាគមន៍​ភ្លាមៗ​។ ពេលនោះជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​របស់ ជនរងគ្រោះ​ដឹងថា មាន​ប្រជាពលរដ្ឋដេញតាម​នោះ​ក៏​ផ្តួល​ម៉ូតូ​ប៉ុន្តែ​មិនអាច​រត់​ទៅណា​ឆ្ងាយ ក៏ត្រូវ​បានប្រជាពលរដ្ឋ​ធ្វើការ​ឡោមព័ទ្ធ ចាប់វាយ និង​កាប់​សម្លាប់ចោល​តែម្តង មុនពេលដែល កម្លាំង​សមត្ថកិច្ច​បាន​ទៅដល់​។​

​ក្រោយ​វាយ​សម្លាប់ ជនសង្ស័យ​រូបនេះ​រួច ពួកគេ​បាន​ឆែក​ឃើញ កាត​អ្នកយកព័ត៌មានឲ្យ​អង្គភាព កាសែត រស្មី​ព្រះវិហារ ដែលមាន​ឈ្មោះ ថា ម៉េង ឈឿន ។​

​បើទោះបីជា​យ៉ាងណា​នៅពេលនេះ​សមត្ថកិច្ច នៅ​មិនទាន់​អាចធ្វើ​ការបញ្ជាក់​ពីអត្តសញ្ញាណ ជនសង្ស័យ​បាន​នៅឡើយ​។ គ្រាន់តែ​ធ្វើ​កំ​ណ​ត់​ហេតុ បញ្ជូនទៅថ្នាក់លើ និង​សូម​គោលការណ៍​ថ្នាក់លើ យក​សាកសព​ទៅ​បូជា​។ ចំណែកជនសង្ស័យ​ម្នាក់ទៀត ដែល​កំពុង​រត់​​គេ​ចខ្លួន សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវនិង​តាម​ចាប់​យកមក​ចាត់ការ​តាមច្បាប់​នាពេល​ក្រោយ​៕​

អ្នកកាសែត​ម្នាក់ ក្នុងចំណោម​២​នាក់ ជា​ចោរ​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់វាយ​និង​កាប់​ស្លាប់​

អ្នកកាសែត​ម្នាក់ ក្នុងចំណោម​២​នាក់ ជា​ចោរ​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់វាយ​និង​កាប់​ស្លាប់​