មន្ត្រី​គយ ស្រវឹងធ្លាក់ភ្នែក​បើកឡាន បុក​រះ​នៅ​ទីប្រជុំជន​ផ្សារ​កំរៀង ចូ​ច​រថយន្ត​និង​ម៉ូតូ​៥​គ្រឿង​

បាត់ដំបង: មន្ត្រី​គយ​ម្នាក់ បើករថយន្ត Lexus 470 ពណ៌​ស្ករ បុក​រះ​នៅ​ទីប្រជុំជន​ផ្សារ​កំរៀងខេត្តបាត់ដំបង បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​៣​គ្រឿង​នា​ល្ងាច​ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០១៦​នេះ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទង្វើ និង​សកម្មភាព​បើក​បុក​រះ​នេះ កើតឡើង​នៅ​ស្រុក​កំរៀងខេត្តបាត់ដំបង ដោយ​រថយន្ត​ពាក់​ស្លាក​លេខ​៖ ភ្នំពេញ 2A-1771 បើកបរ​ដោយឈ្មោះ សៀក ចាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​គយ ប្រចាំ​ច្រកទ្វា​តំបន់​គីឡូ១៣ (​ហៅ​ភ្នំ​ដី​)​ស្ថិត​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​បើករថយន្តក្នុងស្ថានភាព​ស្រវឹង ចេញពី​ផ្សារ​តា​វ៉ាន់ នៅ​ចំណុច​ខាងលើ​ហើយក៏​ជ្រុលទៅបុក​​របង​កាស៊ីណូ​មួយកន្លែង​បណ្តាល​ឲ្យ​បាក់​របង​ប្រវែង ២​ម៉ែត្រ ហើយ​បានថយក្រោយ​មកវិញ​ក្នុង​ល្បឿន​លឿន​ក៏បាន​បុក​រះ​ទៅលើ​ម៉ូតូ​៣​គ្រឿង និង​រថយន្ត២​គ្រឿង​ទៀត​។​

​បន្ទាប់មក​រថយន្ត​នោះ​ក៏បាន​បើក​ទៅមុខ​វិញ ក៏បាន​បុក​របង​កាស៊ីណូ​បណ្តាល​ឲ្យ​ធ្លាយបាក់​មួយកន្លែង​ទៀត អស់​ប្រវែង​២​ម៉ែត្រ ក៏​ជាប់គាំង​ជាមួយ​រថយន្ត​ដែល​ចតចោល​នៅក្បែរ​ទីនោះ​។ ភ្លាមៗ​នោះ​អ្នកបើកប​រថយន្ត បង្ក​គ្រោះថ្នាក់​ចរាចរ​ខាងលើក៏បាន​បើកទ្វារ រត់គេចខ្លួន​បាត់ស្រមោល​ទាំងយប់​។​

​ចំណែក​រថយន្ត និង​ម៉ូតូ​ដែល​បាន​រង​នៅ​ការខូចខាត​មាន រថយន្ត​លុច​ស៊ី​ស​មួយគ្រឿងរថយន្ត​ម៉ាក​តូ​យូ​តា កា​មា​រី​សេរី​៩៣​មួយគ្រឿង ពណ៌​សរ រ ហើយ​ម៉ូតូ​ហុងដាសេ​១២៥ ពណ៌​ខ្មៅ​២​គ្រឿង និង​ហុងដា​គុប​១​គ្រឿង​។​

​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​និង​យក​ទាំង​រថយន្ត​បង្ក​និងម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្រុក​កំរៀង​ច​រង់ចាំ​​ម្ចាស់​រថយន្ត ឈ្មោះ សៀកចាន់ ជា​មន្ត្រី​គយ​ច្រកទ្វា​គីឡូ​១៣ ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕