​បុរស​ម្នាក់​សម្ពាធ​ឡើង​ឈាម រអិល​ជើរ​ដួល​បោក​ក្បាល ស្លាប់ ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: បុរស​ម្នាក់​កំពុង​ដើរ​តាមផ្លូវ​តែម្នាក់ឯង សម្ពាធ​ឈាម​ឡើង ធ្វើអោយ​រអិល​ជើង​ដួល បោក​ក្បាល​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ នៅ​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ឃុំ​អូរជ្រៅ បានអោយដឹងថា បុរស​ដែល​ស្លាប់ ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជាជាង​ម៉ាស៊ីន​ទូក មាន​ទីលំនៅ ដូច​កន្លែងកើតហេតុ​ខាងលើ ។ ខណៈពេលដែល​បុរស​ម្នាក់នេះ ដើរទៅ​ធ្វើ​ម៉ាស៊ីន​ទូក អោយគេ ពេល​កន្លែង​ទូក​នោះ ក៏​វិលមុខ ដូចជា​សម្ពាធ​ឈាម​ឡើង ហើយ​រអិល​ជើង​ដួល បោក​ក្បាល​ទៅ​ដី ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​តែម្តង​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់​នគរបាល​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ដ្រ ស្រុក​ព្រៃនប់ បានអោយដឹងថា បុរស​ម្នាក់នេះ​គឺ ស្លាប់​ដោយសារតែ​រអិល​ជើង​ដួល​បោក​ក្បាល ដោយ​ខ្លួនឯង ពិតប្រាកដ​មែន​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច ក៏បាន​ប្រគល់អោយ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕V/S

​បុរស​ម្នាក់​សម្ពាធ​ឡើង​ឈាម រអិល​ជើរ​ដួល​បោក​ក្បាល ស្លាប់ ក្នុងស្រុក​ព្រៃនប់​

​បុរស​ម្នាក់​សម្ពាធ​ឡើង​ឈាម រអិល​ជើរ​ដួល​បោក​ក្បាល ស្លាប់ ក្នុងស្រុក​ព្រៃនប់​