ពលករខ្មែរធ្វើការនៅស្រុកថៃម្នាក់ បានធ្លាក់ពីលើអគារកម្ពស់៤ជាន់ ត្រូវភាគីថៃបញ្ជូនសពមកកម្ពុជា

ពល​ក​រ​ខ្មែ​រ​ម្នា​ក់​ខណៈ​កំ​ពុ​ង​ធ្វើ​កា​រ ជា​ក​ម្ម​ក​រ​សំ​ណ​ង់​ នៅ​ខេ​ត្ត​ប៉ា​ធំ​ថា​នី បា​ន​ជួ​ប​គ្រោះ​ថ្នា​ក់​ ធ្លា​ក់​ពី​លើ​អា​គារ ក​ម្ព​ស់​៤​ជា​ន់​ ប​ណ្តា​ល​ឲ្យ​ស្លា​ប់​បា​ត់​ប​ង់​ជី​វិ​ត​កា​ល​ពី​ព្រឹ​ក​ថ្ងៃ ៣០ ខែ មករា ឆ្នាំ ២០១៦ រួ​ច​ត្រូ​វ​បា​ន​គេ​ដឹ​ក​ប​ញ្ជូ​ន​ស​ព ម​ក​ក​ម្ពុ​ជា​វិ​ញ​​តា​ម​ច្រ​ក​ទ្វា​រ​អ​ន្ត​រ​ជា​តិ​ប៉ោយ​ប៉ែ​ត​ នៅ​វេ​លា​ម៉ោ​ង​ជា​ង ៥​ល្ងា​ច ថ្ងៃ​ទី ៣១ ខែ មករា ឆ្នាំ ២០១៦ នេះ​។ ស្រ្តីម្នាក់ឈ្មោះ អ៊ុំ សន អាយុ៣៧ឆ្នាំ ត្រូ​វ​បា​ន​ជា​ប្រ​ពន្ធ​ស​ព​រ​ង​គ្រោះ​ ឈ្មោះ អោ សូវ អា​យុ​៣​៩​ឆ្នាំ​ រស់​នៅ​ភូ​មិ​គោ​ក​ធ្ល​ក​ ឃុំ​គោ​ធ្ល​ក​លើ​ ស្រុ​ក​ជី​ក្រែ​ង ខេ​ត្ត​សៀម​រា​ប បាន​ឲ្យ​ដឹ​ង​ថា​ ប្តី​រ​ប​ស់​គា​ត់​ខ​ណៈ​ពេ​ល​កំ​ពុ​ង​ជិះ​ខ្សែ​រ​យោ​ង ឡើ​ង​ធ្វើ​ជ​ញ្ជាំ​ង​អ​គា​រ​ ស្រា​ប់​តែ​ជួ​ប​គ្រោះ​ថ្នា​ក់ ដាច់​ខ្សែ​រ​យោ​ង​ធ្លា​ក់​ពី​លើ​អា​គា​រ​ ក្នុ​ង​កា​រដ្ឋាន​សំ​ណ​ង់ ក​ម្ព​ស់​៤​ជាន់ ប​ណ្តា​ល​ឲ្យ​ស្លា​ប់​ភ្លា​ម​ៗ​ ។ បច្ចុប្បន្ន សពរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ដឹ​ក​ផ្ទេ​រ​ពី​រ​ថ​យ​ន្ត​ថៃ នៅ​ចំ​ណុច​ច្រ​ក​ទ្វា​រ​អ​ន្ត​រ​ជា​តិ​ប៉ោ​យ​ប៉ែ​ត​ ដើ​ម្បី​យក​ទៅ​រៀប​ចំ ធ្វើ​បុ​ណ្យ​តា​ម​ប្រ​ពៃ​ណី​យ៍ នៅ​ឯ​គេ​ហ​ដ្ឋា​ន​ ៕ […]

  • ពលករខ្មែរធ្វើការនៅស្រុកថៃម្នាក់ បានធ្លាក់ពីលើអគារកម្ពស់៤ជាន់ ត្រូវភាគីថៃបញ្ជូនសពមកកម្ពុជា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/02/01  Category:ក្នុងស្រុក
Tags: