ប្រើ Instagram ស៊ី​លុយ​ទូរស័ព្ទ? សាក​ល្បង​វិធីនេះ!

ចាប់តាំងពី មុខងារ Auto-Play ត្រូវបាន បញ្ចេញអោយ ប្រើប្រាស់ជា ផ្លូវការមក ធ្វើអោយ អ្នកប្រើប្រាស់ បណ្តាញ សង្គម Instagram ជាច្រើនអ្នក ដែលប្រើប្រាស់ សេវាកម្ម អ៊ីនធើណេត ពីស៊ីមកាត មានបញ្ហា ឥត ឈប់ឈរ ដោយពួកគេ បានប្រឈមនឹង បញ្ហាចំណាយលុយ ទូរស័ព្ទច្រើន ព្រោះតែត្រូវ បើកមើល វីដេអូ ទាំងនោះ។

ប្រើ Instagram ស៊ី​លុយ​ទូរស័ព្ទ? សាក​ល្បង​វិធីនេះ!

យ៉ាងណាមិញ ប្រសិនបើ អ្នកប្រើប្រាស់ អ៊ីនធើណេត តាមរយៈ Wi-Fi នោះ មិនបង្កជាបញ្ហា អីនោះទេ លើកលែង តែប្រើតាម ស៊ីមកាត តែប៉ុណ្ណោះ។ ដូចនេះ ដើម្បីដោះស្រាយ បញ្ហានេះនោះ សូមចូលទៅកាន់ កម្មវិធី Instagram > ចូលទៅកាន់ Profile Page > ចូលទៅកាន់ Settings > Cellular Data Use > Use Less Data ជាការស្រេច ហើយវានឹង ធ្វើអោយ វីដេអូ Play ដោយស្វ័យប្រវត្តិ ទៀតនោះទេ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់​តែ​កាលីប កាន់តែខ្លាំង!

ប្រើ Instagram ស៊ី​លុយ​ទូរស័ព្ទ? សាក​ល្បង​វិធីនេះ!

បញ្ជាក់៖ មូលហេតុ ដែលធ្វើអោយ ស៊ីលុយ ច្រើននោះ ក៏ព្រោះតែ មើលវីដេអូ ហើយបើក វីដេអូ Play ដោយស្វ័យប្រវត្តិ ដែរនោះ លុយទូរស័ព្ទ ក៏នឹងកាត់ទៅ តាមនឹងដែរ។ ហើយវិធី ខាងលើ នេះដែរ អាចអនុវត្តបាន ទាំងប្រព័ន្ធ iOS និង Android!

ដូចនេះ បន្ទាប់ពីបានអាន ពត៌មាននេះហើយ យើងសង្ឃឹមថា បញ្ហាស៊ីលុយ នឹងលែង កើតមាន ទៀតហើយ សម្រាប់អ្នក ប្រើប្រាស់ បណ្តាញសង្គម Instagram ទាំងអស់ ជាពិសេស នៅក្នុង ប្រទេស កម្ពុជា យើងតែម្តង។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!

ប្រើ Instagram ស៊ី​លុយ​ទូរស័ព្ទ? សាក​ល្បង​វិធីនេះ!

  • ដោយ: Mai
  • 11:39 AM, 01 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ