អាការៈ​ដែល​​បញ្ជាក់​​ថា អ្នក​ឈាន​ចូល​ជម្ងឺ​លើស​ឈាម ឬ​ជម្ងឺ​សំពាធ​ឈាម​ខ្ពស់​ហើយ!

ជម្ងឺលើសឈាម ឬជម្ងឺសំពាធឈាម កើតឡើង​ដោយ​សារតែ​សំពាធ​ឈាម​បុកខ្លាំង​បង្ខំឲ្យ​សសៃ​ឈាម​មាន​ភាព​ស្ទះ ឬម​មាញឹកតាម​ចរន្ត​ឈាម។ បើមាន​ជម្ងឺ​នេះ​ហើយ វានឹង​បណ្តាល​ឲ្យ ដាច់​សសៃ​ឈាម​ខួរ​ក្បាល, ជម្ងឺតម្រងនោម និងជម្ងឺបេះដូង។

អាការៈ​ដែល​​បញ្ជាក់​​ថា អ្នក​ឈាន​ចូល​ជម្ងឺ​លើស​ឈាម ឬ​ជម្ងឺ​សំពាធ​ឈាម​ខ្ពស់​ហើយ!

ហើយអ្វីដែលអ្នកត្រូវដឹង គឺជំហ៊ានដំបូងទាក់ទងនឹងអាការៈជម្ងឺនេះ ដើម្បីងាយស្រួលជៀសវាង និង​រក​វិធី​ដោះ​ស្រាយ មិនឲ្យជម្ងឺនេះរីករាយលូតលាស់ឈានដល់ដំណាក់កាលមិនល្អ។ អញ្ចឹងមកស្វែងយល់ទាំ​ង​អស់​គ្នានៅខាងក្រោមនេះ៖

  1. ពិនិត្យមើលសំពាធឈាម
  • សម្រាប់មនុស្សធម្មតាមានសំពាធឈាម ​តិចជាង 120
  • សម្រាប់មនុស្សអាចឈានទៅរកជម្ងឺលើសឈាម មានសំពាធឈាម លើសពី 120 ដល់ 139
  • សម្រាប់មនុស្សកើតជម្ងឺលើសឈាមដំណាក់កាលដំបូង មានសំពាធឈាម លើសពី 140 ដល់ 159
  • សម្រាប់មនុស្សកើតជម្ងឺលើសឈាមដំណាក់កាលទី 2 មានសំពាធឈាម លើសពី 160
  • សម្រាប់មនុស្សអាយុលើ 60 កើតជម្ងឺលើសឈាម មានសំពាធឈាម លើសពី 150
  1. មូលហេតុបណ្តាលឲ្យលើសឈាម
  • ការជក់បារី
  • ឡើងទម្ងន់ជ្រុលពេក
  • កង្វះការហាត់ប្រាណ
  • ញុំាជាតិប្រៃច្រើន
  • ផឹកជាតិអាកុលច្រើន
  • ស្ត្រេស
  • អាយុចាស់ជរា
  • ហ៊្សែន
  • មកពីជម្ងឺតម្រងនោម
  • គេមិនគ្រប់គ្រាន់
  1. មនុស្សបែបណា ងាយកើតជម្ងឺនេះ
  • អ្នកដែលធ្លាប់មានប្រវត្តិគ្រួសារកើតជម្ងឺនេះ
  • អ្នកជក់បារី
  • ស្រ្តីមានផ្ទៃពោះ
  • ស្រ្តីផឹកថ្នាំគ្រប់គ្រងការផ្តល់កំណើត
  • មនុស្សអាយុច្រើនជាង 35 ឆ្នាំ
  • មនុស្សលើសទម្ងន់
  • មនុស្សដែលមិនសូវមានចលនា
  • មនុស្សដែលផឹកគ្រឿងស្រវឺងជាប្រចាំ
  • មនុស្សដែលញាំុអាហារធ្វើឲ្យធាត់ច្រើនជ្រុល
  • មនុស្សដែលគេងតិច

អាការៈ​ដែល​​បញ្ជាក់​​ថា អ្នក​ឈាន​ចូល​ជម្ងឺ​លើស​ឈាម ឬ​ជម្ងឺ​សំពាធ​ឈាម​ខ្ពស់​ហើយ!

យើងនឹងណែនាំពីរបៀបជៀសវាង និងវីធីដោះស្រាយ ពីជម្ងឹនេះ។ តែយើងចង់ឲ្យអ្នកទាំងអស់គ្នា ដឹង​ពីអាការៈរបស់វាសិន ដើម្បីដឹងថាអ្នកមានជម្ងឺនេះ ឬក៏អត់ រួចចាំយើងប្រាប់ដល់អ្នកពី​ការជៀស​វាង​តាម​ក្រោយ ទើបប្រសើរ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់​តែ​កាលីប កាន់តែខ្លាំង!

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!

អាការៈ​ដែល​​បញ្ជាក់​​ថា អ្នក​ឈាន​ចូល​ជម្ងឺ​លើស​ឈាម ឬ​ជម្ងឺ​សំពាធ​ឈាម​ខ្ពស់​ហើយ!

  • ដោយ: Hong
  • 11:16 AM, 01 February
  • ប្រភព: web md
  • Tag: សុខភាព