គ្រាន់តែសង្កត់ចុងម្រាមដៃអាចជួយព្យាបាលជំងឺរបស់អ្នកបាន

តើអ្នកដឹងទេថា នៅក្នុងបាតដៃរបស់អ្នកមានថាមពលដែលអាចព្យាបាលជំងឺក្នុងរាងកាយបាន? លោក Gene son Jitsu ជាបុរសជនជាតិជប៉ុន បានប្រើវិធីនៃការគ្រប់គ្រងថាមពលនៅក្នុងរាងកាយ ដោយការចុចត្រង់ចំណុចពិសេសនៅលើដៃ។ ចំណុចនីមួយៗនៅលើម្រាមដៃពាក់ព័ន្ធនឹងសរីរាង្គយ៉ាងតិចណាស់មួយនៅក្នុងរាងកាយ ក៏ដូចជាអារម្មណ៏ផងដែរ។ វិធីព្យាបាលនេះទាក់ទងនឹងការចាក់ម្ជុលវិជ្ជសាស្ត្រ។
 
គ្រាន់តែសង្កត់ចុងម្រាមដៃអាចជួយព្យាបាលជំងឺរបស់អ្នកបាន
មេដៃ
មេដៃគ្រប់គ្រងលើប្រមាត់ និងក្រពះ ក៏ដូចជាភាពតានតឹង និងភាពធុញថប់ផងដែរ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៏តានតឹង ឬរំជួយចិត្ត ឬឈឺក្រពះ, ឈឺក្បាល ឬមានបញ្ហាស្បែក, ចុចត្រង់ចុងមេដៃ នោះវានឹងជួយឲ្យអ្នកបានប្រសើរឡើងវិញ។
ម្រាមដៃចង្អុល
ប្រសិនបើអ្នកមានបញ្ហាប្លោកនោម និងតម្រងនោម ចុចត្រង់ចុងម្រាមដៃ ដើម្បីកាត់បន្ថយបញ្ហាសរីរាង្គទាំងនេះ។ ការចុចត្រង់ចុងម្រាមដៃនេះក៏អាចជួយគ្រប់គ្រងភាពខូចចិត្ត, ភាពភ័យខ្លាច និងភាពច្របូកច្របល់។ ការចុចត្រង់ចំណុចនេះអាចជួយបំបាត់អាការៈឈឺធ្មេញ, ឈឺសាច់ដុំ, ឈឺខ្នង និងឆ្អល់ចុងដង្ហើម។
ម្រាមដៃកណ្តាល
ចុងម្រាមដៃកណ្តាលគ្រប់គ្រងលើថង់ប្រមាត់ និងថ្លើម, សរីរាង្គទាំង ២នេះមានសារៈសំខាន់បំផុតក្នុងការជួយសម្រួលដល់ការរំលាយអាហារ និងកម្ចាត់ជាតិពុល។ ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាឆាប់ខឹង ឬមួម៉ៅ, រួញរា, សង្កត់ត្រង់ចុងម្រាមដៃអាចជួយឲ្យអារម្មណ៏របស់អ្នកបានប្រសើរឡើង។ វាក៏អាចជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ, ឈឺមួយចំហៀងក្បាល ឬឈឺក្បាលខាងមុខ។ ចុងម្រាមដៃកណ្តាលអាចជួយពង្រឹងដល់ចក្ខុ និងសម្រួលដល់ចរាចរណ៏ឈាម។
ម្រាមដៃនាង
ការសង្កត់ចុងម្រាមដៃនាងអាចជួយសម្រួលដល់មុខងារពោះវៀន និងសួត។ វាក៏អាចជួយសម្រួលអារម្មណ៏ក្រៀមក្រំ, ភាពភ័យខ្លាច។ អ្នកមានបញ្ហាការរំលាយអាហារ, ស្បែក ឬបញ្ហាផ្លូវដង្ហើមដូចជា ជំងឺហឺតអាចព្យាបាលឲ្យជាសះស្បើយបាន ដោយការសង្កត់ត្រង់ចុងម្រាមដៃនាង៕
ដោយ៖ ដារ៉ា
ប្រភព៖ positivemed

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រាន់តែសង្កត់ចុងម្រាមដៃអាចជួយព្យាបាលជំងឺរបស់អ្នកបាន
    • គ្រាន់តែសង្កត់ចុងម្រាមដៃអាចជួយព្យាបាលជំងឺរបស់អ្នកបាន已关闭评论
    • 15 views
    • Hide Sidebar
      A+
    Publish on:2016/02/01  Category:សុខភាព