អ្នកស្លាប់ក្នុង ហេតុការណ៍បំផ្ទុះ គ្រាប់បែក អត្តឃាតនៅស៊ីរី កើនដល់ ៧១នាក់

ដាណឺម៉ាក៖ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសស៊ីរី ខណៈពេលនេះ អ្នកសា្លប់បានកើនដល់ ៧១នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត ស្ថិតនៅទីសក្ការៈបូជារបស់ក្រុមនិកាយស៊ីអ៊ីដ ក្បែររដ្ឋធានីដាណឺម៉ាក។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ហេតុការណ៍បំផ្ទុះគ្រាប់បែក បានកើតឡើងស្របពេលគ្នាដែលប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ បានកំពុងព្យាយាមរកដំណោះស្រាយសន្ដិភាព ដើម្បីបញ្ចប់វិបត្តិស៊ីរី នៅក្នុងទីក្រុងហ្ស៊ឺណែវ។

ហេតុការណ៍នេះ ការកើតឡើងដោយសារឡានបញ្ជាបំពាក់គ្រាប់បែក និងអ្នកស្ម័គ្រស្លាប់ ២នាក់។ សកម្មភាពដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងស្របពេលដែលប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ បានដឹកនាំកិច្ចប្រជុំនៅទីក្រុងហ្ស៊ឺណែវ ក្នុងគោលបំណងដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយជិត ៥ឆ្នាំទីក្នុងប្រទេសស៊ីរី៕

អ្នកស្លាប់ក្នុង ហេតុការណ៍បំផ្ទុះ គ្រាប់បែក អត្តឃាតនៅស៊ីរី កើនដល់ ៧១នាក់

  • អ្នកស្លាប់ក្នុង ហេតុការណ៍បំផ្ទុះ គ្រាប់បែក អត្តឃាតនៅស៊ីរី កើនដល់ ៧១នាក់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/01  Category:​អន្តរជាតិ