បឋកថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតបញ្ញាវន្តពិភពលោក ”ការចូលរួមរបស់កងទ័ព នៅក្នុងកិច្ចការពារជាតិ និងអភិវឌ្ឍសង្គម”

ភ្នំពេញ៖ នាចុងសប្តាហ៍កន្លងទៅនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាវាគ្មិនកិត្តិយស នៅក្នុងសន្និបាតបញ្ញាវន្តពិភពលោក និងបានធ្វើបឋកថាស្តីពី ការចូលរួមរបស់កងទ័ព នៅក្នុងការការពារជាតិ និងអភិវឌ្ឍសង្គម លោកបណ្ឌិត បានលើកឡើងថា ការកសាងជាតិ គឺសំដៅលើដំណើរការ កសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងអត្តសញ្ញាណជាតិ ដោយអំណាចរដ្ឋ ហើយជាការប្រមូលកម្លាំង ជាធ្លុងមួយ ដើម្បីថែរក្សាស្ថេរភាពសង្គម ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តួនាទីរបស់កងទ័ព គឺការពារជាតិ ថែរក្សាសន្តិភាព ចូលរួមអភិវឌ្ឍជាតិ និងលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខ របស់ប្រជាពលរដ្ឋ ព្រោះថាសង្គ្រាម ដែលបានសម្លាប់ជីវិតមនុស្ស ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ភាពរងទុក្ខវេទនារបស់ប្រជាពរដ្ឋកម្ពុជា និងភាពអសន្តិសុខ ដែលកើតមាននៅក្នុងប្រទេសមួយចំនួន បានធ្វើឱ្យមនុស្សស្គាល់ ពីតម្លៃសន្តិភាពនៅកម្ពុជា។

បើតាមការបញ្ជាក់ របស់លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស នៃស្ថាប័នអប់រំ IDP បានឱ្យដឹងថា គោលបំណង នៃការរៀបចំសន្និបាត បញ្ញាវន្តពិភពលោកលើកទី២ ក្នុងគោលបំណងប្រមូលផ្តុំ វាគ្មិនសំខាន់ៗ បញ្ញាវន្ត ដែលបានបញ្ចប់ការសិក្សា នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ នៅក្នុងការអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលសន្និបាត បញ្ញាវន្តពិភពលោក ត្រូវបានរៀបចំឡើង ដោយស្ថាប័នអប់រំ IDP នៅសណ្ឋាគារ Intercontinental រយៈពេលមួយថ្ងៃកន្លះ នៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០១៦ ដោយផ្តោតលើប្រធានបទ ចំនួន១២ ដែលធ្វើបឋកថា ដោយមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងបទបង្ហាញពីសំណាក់ វាគ្មិនសំខាន់ៗ ព្រមទាំងមានការចូលរួម ពីតំណាងអង្គការសមាគមជាតិ អន្តរជាតិ ក្រុមហ៊ុននិង បញ្ញាវន្តជាតិ អន្តរជាតិ ប្រមាណ ៥០០នាក់ នៅក្នុងកម្មវិធីដ៍ពិសេសនេះ៕