ឯកឧត្តម កឹម សុខា រៀបចំគម្រោង ជួបសកម្មជន នៅតាមបណ្តា ខេត្តក្នុងខែកុម្ភៈ

ភ្នំពេញ៖ ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ឯកឧត្តម  កឹម សុខា នឹងចូលរួមជាអធិបតីភាពក្នុង “វេទិកា សកម្មជនមូលដ្ឋាន” ដើម្បីជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន និងចលនាស្ដ្រី របស់គណបក្សនៅតាមបណ្ដាខេត្តមួយចំនួនក្នុងខែកុម្ភៈ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះបានឲ្យដឹងថា នៅថ្ងៃទី៦ កុម្ភៈ ចុះទៅខេត្តកណ្តាល , ៧កុម្ភៈ នៅកំពង់ឆ្នាំង , ១២កុម្ភៈ នៅបន្ទាយមានជ័យ , ១៣កុម្ភៈ បាត់ដំបង់ , ២០កុម្ភៈ កំពង់ស្ពឺ , ២១ នៅកំពង់ធំ , ២៧កុម្ភៈ នៅតាកែវ ,និងនៅថ្ងៃទី២៨កុម្ភៈនៅខេត្តកំពត៕

ឯកឧត្តម កឹម សុខា រៀបចំគម្រោង ជួបសកម្មជន នៅតាមបណ្តា ខេត្តក្នុងខែកុម្ភៈ