ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

Doliprane TVC

​នេះ​ជា​លើកទីមួយ​ហើយ ដែល​តារា​កំប្លែង នាង ខ្ញុង បានក្លាយ​ទៅជា​តួឯក​ស្រី​នៅក្នុង​រឿង «​ក្រមុំ​ ៣១ កំលោះ​៥២ » បន្ទាប់ពី​នាង​ចូលប្រលូក​នៅក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែលជា​មិនបាន​ដឹងថា នាង​ខ្ញុង ទទួលបាន​ប្រាក់កម្រៃ​ប៉ុន្មាន​នោះទេ ក្នុង​ការថត​រឿងនេះ ។ មាន​ពត៌មាន​ជាច្រើន​បាន​និយាយថា នាង​ខ្ញុង ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​រហូតដល់​ទៅជិត​មួយ​ម៉ឺន​ដុល្លារ ត្រឹមតែ​ថត​រយៈ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

​បើតាម​ការរៀបរាប់រ​បស់​នាង ខ្ញុង បាន​ឲ្យ​ដឹងថា នាង​គឺជា​តារា​កំប្លែង​មួយរូប​ខុសពី​តារា​ដទៃទៀត នាង​ទទួល​ថត​រឿង​និ​មួយៗ​គឺ​គិត​ជាប្រចាំ​ថ្ងៃ ទោះបីជា​មួយថ្ងៃ​ត្រូវ​ថត​តិច​ឬ​ច្រើន លំបាក​ឬ​ស្រូល​មិន​សំខាន់​ទេ សំខាន់​គឺ​នាង​ស៊ីថ្លៃ​ក្នុងតម្លៃ ៣០០ ដុល្លារ ក្នុង​មួយថ្ងៃ ។ ជាក់ស្តែង​នៅក្នុង​រឿង «​ក្រមុំ ៣១ កំលោះ ៥២ » នាង​ទទួលបាន​ប្រាក់កម្រៃ​ចំនួន ៣០០ ដុល្លារ​ក្នុង​ការចេញ​ថត​មួយថ្ងៃ ដូច្នេះ​សម្រាប់​រឿងនេះ​គឺ​នាង​ថត​ចំនួន ២០ ថ្ងៃ សរុបមក​គឺ​មិនបាន​ដល់​ម៉ឺន​ដុល្លារ​នោះទេ ។

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

​នាង​ខ្ញុង កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​សំណាក់​បងប្អូន​ទស្សនិកជន​ខ្មែរ​ទាំង​ក្នុង​និង ក្រៅ​ស្រុក គ្រាន់តែ​ចូលឆ្នាំ ២០១៦ ភ្លាម នាង​ទទួលបាន​ការងារ​ថ្មីៗ​ជាច្រើន ស្ទើរតែ​រក​ពេលវេលា​សម្រាក​គ្មាន ស្របពេល​ដែល​នាង​ចូលរួម​សម្ពោធ​រឿង «​ក្រមុំ ៣១ កំលោះ ៥២ »​នេះ នាង​ខ្ញុង បាន​ឲ្យ​ដឹងថា នាង​មានការ​រំភើបចិត្ត​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​សម្តែង​នៅក្នុង​រឿងនេះ ជាពិសេស​នៅពេលដែល​បាន​សម្តែង​ជា​តួឯក​ស្រី​ជាមួយ​តួឯក​ប្រុស លោក ទេព រិ​ន​ដា​រ៉ូ ។

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

​នាង​ខ្ញុង បាន​ឲ្យ​ដឹងថា លោក ទេព រិ​ន​ដា​រ៉ូ គឺជា​តារា​សម្តែង ដែល​នាង​ស្រលាញ់​ពេញ​ចិ​ត្តាំ​ង​ពី​នៅ​ក្មេងៗ​មកម្ល៉េះ ជាពិសេស​ពេល​សម្តែង​ត្រង់​ឈុត​បឺត​មាត់​គ្នា ជាមួយ​លោក ទេព រិ​ន​ដា​រ៉ូ ពិតជា​ពិបាក​សម្តែង​ណាស់ ព្រោះ​មាន​អារម្មណ៍​ភ័យ​លាយឡំ​ជាមួយ​អារម្មណ៍​រំភើប​ផង (​សើច​…) ។

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

ចង់ដឹងថា ខ្ញុង សម្តែង​រឿង​ក្នុង​មួយថ្ងៃ ស៊ីថ្លៃ​ប៉ុន្មាន​ទេ ?

​នាង​ខ្ញុង មាន​គម្រោង​ថត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់​ជាច្រើន​ទៀត ប៉ុន្តែ​សម្រាប់​តួអង្គ ដែល​នាង​ត្រូវ​សម្តែង​នោះ មិនមែនជា​តួអង្គ​ឯក​ដូច​នៅក្នុង​រឿង «​ក្រមុំ ៣១ កំលោះ ៥២ » នេះ​ទេ ។ នាង​ខ្ញុង​បាន បន្ត​ទាំង​សម្លេង​បែប កំប្លែង​ថា មិនដឹងថា ឪ​កាស​ក្រោយ នាង​អាច​នឹង​ឈរ​ក្នុង​តំណែង​តួឯក​ឬ​យ៉ាងណា​នោះទេ ។ អា​លី​ណា​