​អាហារ​ទាំងពីរ​នេះ អ្នក​មិនគួរ​ញ៉ាំ​វា​រាល់​ថ្ងៃ​ឡើយ​

​អាហារ​ទាំងពីរ​នេះ អ្នក​មិនគួរ​ញ៉ាំ​វា​រាល់​ថ្ងៃ​ឡើយ​

​ខណៈពេល​ដែល​អ្នក​ប្រហែលជា​ចូលចិត្ត​ញ៉ាំ​អាហារ​អ្វីដែល​ខ្លះ​ឯង​ចូល​ចិត្ត​នោះ អ្នក​ប្រហែលជា​ជ្រើសរើស​អាហារ​ទាំងនោះ​ដើម្បី​ញ៉ាំ​រាល់ថ្ងៃ​ហើយ ប៉ុន្តែ​វា​អាចជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អាហារ​ខ្លះ​ដែល​អ្នក​ចូល​ចិត្ត​នោះ​អាច​បំផ្លាញ​សុខភាព​បាន​បើសិនជា​នៅតែ​បន្ត​ញ៉ាំ​វា​រាល់ថ្ងៃ​ទៀត​។ វា​អាច​ធ្វើឱ្យ​ស្រក​ទម្ងន់ ឬ​ពិបាក​ក្នុង​ការថែរក្សា​ទម្ងន់ និង​មាន​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។ ដូច្នេះ​តើ​អាហារ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ចៀសវាង​ញ៉ាំ​រាល់ថ្ងៃ​?

ទឹកដោះគោ​
ខណៈពេល​ដែល​ទឹកដោះគោ​គឺជា​អាហារ​បន្ថែម​សម្រាប់​សុខភាព​ល្អ តែ​វា​ក៏​អាច​ជា​អាហារ​ផ្តល់​គុណវិបត្តិ​ដល់​មនុស្ស​យើង​ដែរ​។ បើសិន​ជា​អ្នក​ធ្លាប់តែ​ញ៉ាំ​ទឹកដោះគោ​មួយ​កែវ​មុន​គេង នៅ​ពេល​ព្រឹក ឬ​សម្រាប់​អាហារសម្រន់​នៅពេល​ល្ងាច​នោះ ចូរ​ផ្អាក​ញ៉ាំ​រយៈពេល​មួយ​ខែ​សិន​ទៅ​។ បើសិន​ជា​អ្នក​យល់ថា​មាន​អ្វី​ប្លែក​នោះ​ដូចជា មិនសូវ​មាន​អាការៈ​ស្ពឹក​ស្រ​ពន់ ស្រ​ក​ទម្ងន បាត់​ស្នា​ស្នាម ឬ​ស្នាម​អ៊ុចៗ​នៅ​ស្បែក​នោះ វា​ពិតជា​ដំណោះស្រាយ​ល្អ​មួយ​ហើយ​។ ដូច្នេះ​អ្នក​គួរតែ​កុំ​ញ៉ាំ​វា​ទៀត​អី​។

របស់​ផ្អែម​ក្រោយ​បាយ​រួច​
មាន​មនុស្ស​ជាច្រើន​មាន​ទម្លាប់​មួយ​ចង់​ញ៉ាំ​របស់​តិចតួច​ដែល​ផ្អែម​ក្រោយ​ពី​ញ៉ាំ​បាយ​រួច​។ រឿង​នេះ​ពិតជា​គ្មាន​អ្វី​សំខាន់​ទាល់តែសោះ ហើយ​អ្នក​ក៏​ប្រហែលជា​ដឹង​ដែរ​ហើយ​។ ដូច្នេះ​អ្នក​គួរតែ​កាត់បន្ថយ​វា​វិញ​ទៅ​។ អ្នក​អាច​ញ៉ាំ​វា​ម្តងម្កាល​វិញ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។